Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលបង្វិលសំណុំរឿងរបស់ពិរុទ្ធជនស្រ្តីម្នាក់ ដែលជាប់គុកអស់មួយជីវិត ទៅសាលាឧទ្ធរណ៍ ដើម្បីជំនុំជម្រះសាជាថ្មីឡើងវិញ

spot_img

ភ្នំពេញ: តុលាការកំពូលកាលពី ព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២ បានប្រកាសសាលដីកា លើបណ្តឹងសាទុក្ខ របស់ស្រ្តីពិរុទ្ធជនម្នាក់ ជាប់ពាក់ព័ន្ធនឹងការ សមគំនិត ជាមួយនឹងកូនប្រុសធម៌ និងបានជួលឱ្យកូនធម៌ ស.ម្លាប់ប្តីខ្លួនឯងចោល សារតែខឹងនឹងជនរងគ្រោះ លួចមានប្រពន្ធចុង វ័យក្មេង (ជានារីរោងចក្រ នៅរាជធានីភ្នំពេញ) និងមិននឹកនាដល់ខ្លួន និងកូនៗ ដែលរស់នៅឯខេត្តព្រៃវែងប្រព្រឹត្តកាលពី អំឡុងខែតុលា ឆ្នាំ ២០១៦។

តុលាការកំពូលបានសម្រេច បង្វិលសំណុំរឿងនេះ ត្រឡប់ទៅកាន់សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ដើម្បីធ្វើការជំនុំជម្រះសាជាថ្មីឡើងវិញ ដោយសារតែមានចំណុចសង្ស័យ និងចន្លោះប្រហោងខ្លះ ដែលសាលាឧទ្ធរណ៍ មិនទាន់បានពិនិត្យពិចារណានៅឡើយ។

ជនរងគ្រោះ ត្រូវបានជនដៃដល់ ស.ម្លាប់ដោយរឹ.តក នៅក្នុងរថយន្តរបស់ខ្លួន ហើយយកខ្សែចងដៃ ចងជើងផ្អោបជាប់ជាមួយដុំ១ថ្ម ធំ រួចយកដាកសព ទៅបោះចោល នៅក្នុងប្រឡាយទឹកស្អុយមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃ ទី១១ ខែតុលា ឆ្នាំ២០១៦ រួចគេចខ្លួន។

សាកសពរបស់ជនរងគ្រោះ ក្រោយមក ត្រូវបានគេប្រទះឃើញ ត្រូវស្លា.ប់ដោយចងភ្ជាប់នឹងដុំថ្ម១ ដុំធំ មានទម្ងន់ជិត ១០ គីឡូក្រាម នៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៦។

លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមជំនុំជម្រះនៃ តុលាការកំពូល បានឲ្យដឹងថា ពិរុទ្ធជនរូបនេះមានឈ្មោះ សៅ សំអឿន ភេទស្រី អាយុ ៥២ ឆ្នាំ ( ត្រូវជាប្រពន្ធជនរងគ្រោះ ) និង ឈ្មោះ សូ ផា ភេទប្រុស អាយុ ៣៤ ឆ្នាំ ( ត្រូវជាកូនធម៌ និង ជាជនដៃដល់) ។

ចំណែកឯ ជនរងគ្រោះ ឈ្មោះ កៅ ផា ភេទ ប្រុស អាយុ ៥០ ឆ្នាំ មុខ របរ រត់តាក់ស៊ី រស់នៅភំ្នពេញ។

លោកចៅក្រមបានឲ្យដឹងថា: នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ទី ២១ ខែ សីហា ឆ្នាំ ២០១៨ បានកាត់ទោស ជនជាប់ចោទ ឈ្មោះ សូ ផា ដាក់ពន្ធនាគារ កំណត់អស់មួយជីវិតពីបទ: ឃាត.កម្មគិតទុកជា តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ។

ចំណែកឯ ជនជាប់ចោទឈ្មោះ សៅ សំអឿន ក៏ត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់អស់មួយជីវិតផងដែរ ពីបទ: សមគំនិតក្នុងអំពើឃាត.កម្មគិតទុកជាមុន។ តែពួកគេទាំង២នាក់ប្តឹងរឧទ្ធរណ៍។ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់របស់ពួកគេ រក្សាទុកនៅដដែល។

ជនជាប់ចោទ ឈ្មោះ សៅ សំអឿន ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។ តែ ឈ្មោះ សូ ផា មិនបានប្តឹងសាទុក្ខនោះទេ។
ពួកគេទាំង២នាក់ ត្រូវចាប់ឃាត់ខ្លួន កាលពីថ្ងៃ ទី ១៤ ខែ តុលា ឆ្នាំ ២០១៦៕ រក្សាសិទ្ធិដោយ: ចន្ទា ភា

spot_img
×