Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់ហើយ! ក្តី​សង្ឃឹម​ប្រែជា​ក្រៀមក្រំ ក្រុម​អ្នកលក់​ដូ​រ iPhone 14 តាម​ចិញ្ចើម​ផ្លូវ​នៅ​ចិន បង្ខំចិត្ត​លក់​១​គ្រឿងក្នុង​តម្លៃ​ទាប​ដ៏​មិន​នឹក​ស្មាន ព្រោះតែ…

spot_img

ក្រុមអ្នករកសុីលក់ដូរ iPhone 14 ជនជាតិចិន ទំនងជាកំពុងតស៊ូ និងពិបាកចិត្តខ្លាំង ក្នុងទាញយកការវិនិយោគរបស់ពួកគេ ត្រឡប់មកវិញ ពោលគឺមានតែការខាតបង់ឡុងចុង ខណៈដែលពួកគេកំពុងបង្ខំលក់ឧបករណ៍យួរដៃនេះ ក្នុងតម្លៃទាបដ៏មិននឹកស្មាន។

ជាក់ស្តែង តាមរយៈរូបភាពដ៏ចាប់អារម្មណ៍ បានបង្ហាញក្រុមអ្នកលក់ដូរ iPhone 14 អង្គុយផ្តុំគ្នានៅលើចិញ្ចើមផ្លូវ ក្នុងប្រទេសចិន ជាមួយនឹងជង់ស្មាតហ្វូននៅពីមុខពួកគេ ស្ថិតក្នុងទឹកមុខដ៏ក្រៀមក្រំ។ ទាំងនេះគឺជាឈុតឆាកដែលមិនគួរឱ្យជឿ ដែលមនុស្សតិចណាស់ ជាពិសេសអ្នករកស៊ីលក់ទូរស័ព្ទដូចគ្នាមិនធ្លាប់ស្រមៃ។

ជាមួយគ្នានេះ អ្នកជំនាញបាននិយាយថា វាគឺជាការរួមបញ្ចូលគ្នានៃកត្តា។ ទោះបីជាក្រុមអ្នកលក់ដូរទាំងនោះ ប្រញាប់ប្រញាល់ទិញទូរស័ព្ទ iPhone 14 ច្រើន តាមលទ្ធភាពដែលពួកគេអាចទិញបាននៅថ្ងៃចេញលក់ ដោយគិតថា ពួកគេអាចលក់បានប្រាក់ចំណេញក្នុងថ្ងៃបន្ទាប់ក៏ដោយ ប៉ុន្តែទិដ្ឋភាពបែបនេះ គឺខុសពីការចេញលក់ iPhone មុនៗ។

សម្រាប់ការចាប់ផ្តើម គ្មាននរណាម្នាក់អាចរំពឹងថា Apple នឹងមានការបើកដំណើរការដែលមានការរៀបចំយ៉ាងត្រឹមត្រូវនោះទេ ជាមួយនឹងពេលវេលាចែកចាយលើសពីការរំពឹងទុករបស់អតិថិជន។ បន្ទាប់មក មានតម្រូវការមធ្យមសម្រាប់ឧបករណ៍យួរដៃនៅក្នុងប្រទេសចិន ដោយសារមានមនុស្សជាច្រើនដែលខ្លាចវិបត្តិសេដ្ឋកិច្ច បានពន្យារពេលការផ្លាស់ប្តូរពីជំនាន់មុន។ ទីបំផុត​មានការពិត​ដែលទីផ្សារស្មាតហ្វូន​កាន់តែ​មានការប្រកួតប្រជែងជាងមុន។

សរុបសេចក្តីមក ជំនួសឱ្យការលក់ទូរស័ព្ទ iPhone 14 របស់ពួកគេ ដើម្បីទទួលបានប្រាក់ចំណេញយ៉ាងតិច 5,000 ឬ 6,000 យន់ (700 $ ទៅ 850 $) ក្នុងមួយគ្រឿងនោះ ក្រុមអ្នកលក់ទាំងនោះ នឹងត្រូវបានបង្ខំឱ្យលក់ iPhone 14 របស់ពួកគេ ក្នុងតម្លៃទាបជាងតម្លៃនៃការចេញលក់ជាផ្លូវការ ដើម្បីកាត់បន្ថយការខាតបង់របស់ពួកគេ។ ប្រព័ន្ធផ្សព្វផ្សាយសង្គម គឺពោរពេញទៅដោយការបង្ហោះពីក្រុមអ្នកលក់ ដែលបានត្អូញត្អែរអំពីតម្រូវការទាបពីអ្នកប្រើប្រាស់ ដោយអ្នកខ្លះអះអាងថា ពួកគេត្រូវបានបង្ខំឱ្យលក់ពួកគេក្នុងតម្លៃ 1,000 យន់ ($140) តិចជាងតម្លៃទិញចូល។

រូបថតរបស់ក្រុមអ្នកលក់ដូរទាំងនោះ ដែលកំពុងអង្គុយទាំងអស់សង្ឃឹមអង្គុយនៅខ្លោងទ្វារ Tianhuan ក្នុងទីក្រុង Guangzhou ប្រទេសចិន ថ្មីៗនេះ បានរីករាលដាលនៅលើបណ្តាញសង្គម ដែលទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំង ចំពោះស្ថានភាពរបស់ពួកគេ។

យោងតាមប្រភពក្នុងស្រុក បានឲ្យដឹងថា ពួកគេបានលក់ទូរស័ព្ទ iPhone 14 ថ្មីក្នុងតម្លៃ 500 ទៅ 1,000 យន់ ទាបជាងតម្លៃលក់ផ្លូវការខ្លាំងហៅលែងឮ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×