Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បើករថយន្តហាយឡែនឌ័រ ទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវបា.ក់២កង់ លើស្ពានអាកាសស្ទឹងមានជ័យ

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង ចុះពីលើស្ពានអាកាសស្ទឹងមានជ័យក្នុងល្បឿលឿន ក៏រេចង្កូតមកខាងឆ្វរងដៃជ្រុ.លទៅបុ.ករបាំងង្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹ.ង បណ្តាលឲ្យបាក់២ផ្ទាំង ចំណែកឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១១យប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ត្រង់ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2Z-9341 ធ្វើដំណើរចុះពីលើស្ពានអាកាសស្ទឹងមានជ័យ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន បម្រុងនឹងជិះកាត់តាមផ្លូវ២៧១ ខណៈពេលដែលចុះជិតពាក់កណ្តាលស្ពានពុំដឹងថា តៃកុងងោកឬក៏រថយន្តមានបញ្ហាអ្វីនោះទេ ក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុ.ករបាំងថ្មដាក់ពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំ.ហឹងបា.ក់ចំនួន២កង់ រងការខូចខាតចំណែករថយន្តបង្ករងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះដែរ តៃកុងរថយន្តបង្កក៏បានបើកទ្វារគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោល៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img