Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងប្រៃសណីយ៍ជូនដំណឹង ស្តីពីការអំពាវនាវឱ្យចូលរួមប្រើប្រាស់កម្មវិធីវាស់ស្ទង់ គុណភាពសេវាទូរសព្ទ និងល្បឿនអីនធឺណិត

spot_img

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បី ការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព និង ដើម្បីលើកកម្ពស់តម្លាភាពនៃការផ្តល់ទិន្នន័យនិងព័ត៌មានជាក់លាក់អំពីស្ថានភាពនៃការប្រើប្រាស់ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក.ប.ទ. បានដាក់ឱ្យប្រើប្រាស់ កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត ” MPTC Speed Test “។ ទន្ទឹមនឹងនេះ លទ្ធផលនៃការវាស់ស្ទង់របស់អ្នកប្រើប្រាស់នឹងក្លាយជាទិន្នន័យចាំបាច់ សម្រាប់យកទៅ វិភាគ និងរកដំណោះស្រាយ សំដៅពង្រឹងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរ។

កម្មវិធី MPTC Speed Test នេះ មានមុខងារចម្បងសម្រាប់វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងដំណើរការអ៊ីនធឺណិត នៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។ លើសពីនេះទៀត ក្នុងករណីដែលការវាស់ស្ទង់នេះបានបង្ហាញលទ្ធផលថា គុណភាព សេវាទូរសព្ទ ឬអ៊ីនធឺណិតមានភាពមិនប្រក្រតី ឬស្ថិតនៅកម្រិតមួយមិនអាចប្រើប្រាស់បាន អ្នកប្រើប្រាស់អាចរាយការណ៍ មកនិយ័តករទូគមនាគមន៍កម្ពុជា តាមរយៈទូរសព្ទ Hotline ៦៧៨៩ ឬផ្ញើសារមកកាន់អ៊ីមែល qos@trc.gov.kh ដើម្បី ប្តឹងតវ៉ា និងស្វែងរកដំណោះស្រាយ។

ក.ប.ទ. សូមអំពាវនាវជាថ្មីម្ដងទៀត ដល់សាធារណជនទាំងអស់ចូលរួមទាញយក (Download) កម្មវិធីនេះ មកប្រើប្រាស់ដោយឥតគិតថ្លៃចាប់ពីពេលនេះតទៅ ដោយគ្រាន់តែវាយពាក្យ “MPTC Speed Test” លើ App Store និង Play Store ឬ ស្កេន QR Code ខាងក្រោម ជាការស្រេច។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាប និងសូមបណ្ដាញសារព័ត៌មានមេត្តាជួយផ្សព្វផ្សាយអំពី កម្មវិធីនេះឱ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរ។

ចង់ដឹងអំពីគុណភាពសេវាទូរសព្ទ និងអ៊ីនធឺណិតរបស់អ្នកមែនទេ?

ទាញយក MPTC Speed Test ម្នាក់មួយ ដើម្បីជួយលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅកម្ពុជាឱ្យកាន់តែប្រសើរ

កម្មវិធី MPTC Speed Test នេះ ងាយស្រួលប្រើ ហើយបង្ហាញលទ្ធផលច្បាស់លាស់ ងាយស្រួលប្រើ និងទទួលបានលទ្ធផលច្បាស់អំពី គុណភាពសេវាទូរសព្ទ និងអ៊ីនធឺណិត ល្បឿនទាញយក (Download Speed) ល្បឿនបង្ហោះឡើង (Upload Speed) ភាពយឺតយ៉ាវ (Latency) និង មុខងារជាច្រើនទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី​

spot_img
×