Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុញ្ញាតឲ្យមានការលក់ដូរ ហូបចុក នៅតាមវត្តអារាមនៅក្នុងតំបន់រមណីយដ្ឋានអង្គរ តែអាជ្ញាធរអប្សរា ត្រូវរៀបចំសណ្ដាប់ធ្នាប់

spot_img

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ២០២២ ដដែលនេះ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ផ្លាស់លំនៅ មករស់នៅ ភូមិធម្មជាតិរុនតាឯក សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់វត្តអារាម ទាំង៣៥វត្ត ដែលស្ថិតនៅក្នុងតំបន់រមនីយដ្ឋានអង្គរថា ៖

១)វត្តទាំងអស់មិនមានការរុះរើនោះទេ គឺរក្សានៅដដែល
២)មិនអនុញ្ញាអោយកសាងវត្តអារាមព្រះពុទ្ធសាសនា ឬក៏វិហារឥស្លាម វិហារគ្រឹះសាសនា នៅក្នុងតំបន់រមណីយដ្ឋានអង្គរបន្ថែមទៀតឡើយ
៣) អនុញ្ញាតឲ្យមានការលក់ដូរ ហូបចុក នៅតាមវត្តអារាមនៅក្នុងតំបន់រមណីយដ្ឋានអង្គរ តែអាជ្ញាធរអប្សរា ត្រូវរៀបចំសណ្ដាប់ធ្នាប់ អនាម័យ ណែនាំប្រជាពលរដ្ឋដែលលក់ដូរ នៅតំបន់នោះអោយបានល្អប្រសើរ
៤)មិនអនុញ្ញាតអោយមានការ កសាងចេតិយ អាស្រម រូបសំណាក ឬ បដិមា គោរពបូជាណាបន្ថែមទៀតឡើយ
៥) មិនអនុញ្ញាតឱ្យយកសាកសព ទៅកប់ ឬ បូជា នៅក្នុងវត្តអារាមក្នុងតំបន់រមនីយដ្ឋានអង្គរនោះឡើយ លើកលែងតែចៅអធិការ ឬគ្រូសូត្រស្ដាំ គ្រូសូត្រឆ្វេង ដែលបានគង់នៅវត្តយូរណាស់មកហើយ ។

ដូច្នេះទាំង អាជ្ញាធរអប្សរា អាជ្ញាធរខេត្តសៀមរាប ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការនិងសាសនា ត្រូវអនុវត្តកិច្ចការងារឲ្យបាន។

នៅព្រឹកថ្ងៃទី០១ ខែតុលា ២០២២ នេះ ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានចាប់ឆ្នោតស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ចំនួន ២៨៥៣ គ្រួសារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្ដល់ប័ណ្ណក្រីក្រប្រភេទ១ ដល់ប្រជាពលរដ្ឋគ្រប់គ្រួសារទាំងអស់ ដែលបានផ្លាស់លំនៅមករស់នៅភូមិធម្មជាតិរុនតាឯក។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋដែលបានទទួលប័ណ្ណប្រភេទ២រួចហើយ ត្រូវប្ដូរទៅប្រភេទ១និងបន្ថែមលុយ ហើយអ្នកមិនទាន់មានប័ណ្ណក្រីក្រ ត្រូវធ្វើប័ណ្ណក្រីក្រប្រភេទ១ អោយបានឆាប់បំផុត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី​

spot_img
×