Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើបដឹង ! សមាជិកគ្រួសារ ឌី សូនីតា ម្នាក់ធ្លាប់ប្រឆាំងដាច់ខាតមិនឱ្យនាងចូលប្រឡូកសិល្ប:

spot_img

ភ្នំពេញ ៖ មហាជនបានសម្តែងការភ្ញាក់ផ្អើល បន្ទាប់ពីតារាចម្រៀងនិងសម្តែងនាង ឌី សូនីតា បានទម្លាយរឿងរ៉ាវអតីតកាល ដែលមានសមាជិកគ្រួសារម្នាក់ស្ទើរតែកាត់កាលចូលនាង ដោយសារការប្រឆាំងទាស់មិនឲ្យចូលប្រឡូកក្នុងសិល្បៈ។
តារារូបនេះបញ្ជាក់ថា មូលហេតុសំខាន់ដែលនាំឲ្យអ៊ំស្រីរបស់ខ្លួន មិនចង់ឲ្យនាងទៅប្រឡូកប្រឡាក់នឹងអាជីពសិល្បៈនោះ គឺដោយពូជពង្សរបស់នាងជាសែហ្លួង ដែលមានរបៀបរស់នៅយ៉ាងម៉ត់ចត់ និងត្រឹមត្រូវ។

បើយោងតាមសំណេរដែល ឌី សូនីតា បានបង្ហោះនៅលើបណ្តាញសង្គមនោះបានអះអាងថា លើកទី១ក្នុងឆាកជីវិតដែលមនុស្សស្រីម្នាក់នេះ ដែលត្រូវជាម្តាយធំរបស់ខ្ញុំ ឆ្លៀតមកមើលក្មួយដល់បុស្តិ៍។

នាងបញ្ជាក់ថា បើរំលឹកទៅអតីតកាលជាង១២ឆ្នាំមុន គាត់តែម្នាក់ជាអ្នកហាមដាច់ខាតមិនអោយក្មួយចូលសិល្បៈទេ។ នាងថា គំរាមកាត់កាលចោលក៏មាន មិននិយាយស្តីរក មិនចង់មើលមុខក្មួយ ស្អប់ខឹងទាំងម្តាយខ្ញុំដែលមិនចេះហាមឃាត់កូន ក៏ព្រោះតែគាត់គិតថាពូជពង្សវង់ត្រកូលពីដូនតាខ្លួនជាត្រកូលហ្លួង និងខាងសម្តេចសង្ឃព្រំអូរផងនោះ ដេកដើរឈរអង្គុយរបៀបគ្រប់យ៉ាង ទើបតែខ្ចាត់ព្រាត់ត្រឹមសម័យប៉ុលពតនេះ នៅសល់តែ៣នាក់បងប្អូនស្រីទាំង៣ ត្រូវរស់លាក់ប្រវត្តិកាលជំនាន់នោះ ទើបមានជីវិតដល់សព្វថ្ងៃ។

ឌី សូនីតា បានលើកឡើងបន្ថែមថា ពេលស្តាប់ម្តាយនិយាយពីអតីតកាលលើកណាក៏ខ្ញុំមានមោទនភាពលើជីតារបស់ខ្ញុំ ខ្ញុំពិតជាចង់ស្គាល់ចង់យល់ចង់ឃើញពីទិដ្ឋភាពកាលពួកគាត់រស់នៅជុំគ្នាខ្លាំងណាស់។
នាងថា ខ្ញុំពិតជាសុំទោសអ៊ំស្រីរបស់ខ្ញុំដែលខ្ញុំក្បាលរឹងមិនស្តាប់បង្គាប់ក៏ដោយសារតែជីវភាព ហើយក៏សូមអរគុណដែលចុងក្រោយអ៊ុំក៏មកសម្របខ្លួនតាមក្មួយ ទទួលយកគ្រប់យ៉ាងដែលជាក្មួយ យល់គ្រប់យ៉ាងពីក្មួយ ក៏ដោយសារតែឃើញក្មួយពិតជាប្រឹងជំនះខ្លាំងណាស់ក្នុងជីវិតមួយនេះសុំទោសដែលក្មួយមិនអាចធ្វើតាមបំណងអ៊ំ100%បាន ត្រឹមតែធ្វើជាមនុស្សល្អម្នាក់ក្នុងសង្គមមួយនេះក្មួយមិនរុញរាទេ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×