Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវតីម្នាក់ សម្រេច … ដោយមិនដឹងមូលហេតុ!

ភ្នំពេញ៖ យុវតីវ័យដែលជាសិស្សសាលាម្នាក់.ច.ង.កស.ម្លា.ប់ ខ្លួនក្រោមដើមស្វាយត្រូវបានក្រុមគ្រួសារប្រទះឃើញនៅវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចកៀនផ្ទះ ក្នុងសមាគមន៍ម៉ុងវៀតណាម-ចិន ស្ថិតក្នុងភូមិព្រៃទាទី១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលច.ង-ក ស.ម្លាប់ខ្លួនមានឈ្មោះញ៉ែម ចាន់ម៉ីយ៉ុង ភេទស្រីអាយុ ១៧ ឆ្នាំមុខរបរជាសិស្សថ្នាក់ទី ១២ នៃសាលាសុវណ្ណភូមិ មានទីលំនៅស្នាក់នៅផ្ទះក្នុងសមាគមន៍ម៉ុងវៀតណាម-ចិន ស្ថិតក្នុងភូមិព្រៃទាទី១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានអំពីសាច់ញាតិត្រូវជាឳពុករបស់ជនរងគ្រោះបានឲ្យដឹងថា ចំពោះការស្លាប់របស់កូនស្រីគាត់រូបគាត់ពុំដឹងមូលហេតុច្បាស់នោះទេ តែប៉ុន្មានថ្ងៃនេះកូនគាត់ មិនសូវជានិយាយស្ដីអង្គុយនៅស្ងៀមតែម្នាក់ឯង មិនដឹងជាមានវិបត្តិអ្វីនោះទេ ស្រាប់តែនៅវេលាម៉ោង០៦និង៣០នាទីព្រឹក រូបគាត់បានបើកទ្វារចេញមកខាងក្រៅផ្ទះ ក៏ប្រទះឃើញកូនស្រីចង-ក ស្លា.ប់បាត់បង់ជីវិតទៅហើយ នៅលើមេឃស្វាយកៀនផ្ទះ ដោយយកខ្សែក្រណាត់ពណ៌ខ្មៅចងភ្ជាប់នឹងដង្កៀបមេឃស្វាយ ស្លា.ប់បាត់បង់អាយុជីវិត ភ្លាមនោះគាត់បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យរួចទាក់ទងទៅសមត្ថកិច្ចជំនាញ ខាងកោសល្យវិច្ច័យចុះមកពិនិត្យបន្ត។

ក្រោយពីសមត្ថកិច្ចពិនិត្យរួចបានបញ្ជាក់ថា ជនរងគ្រោះពិតជាចងកធ្វើអត្ត.ឃាតសម្លា.ប់ខ្លួនឯងពិតប្រាកដមែន រួចសមត្ថកិច្ចក៏ប្រគល់សព ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ ចាន់ ភឿន

×