Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

TYDA បេសកកម្មសាលារៀន បានចុះព្យាបាល និងអប់រំសុខភាពមាត់ធ្មេញសិស្សានុសិស្សវិទ្យាល័យឬស្សីកែវក្រោមបរិយាកាស រីករាយ ស្និទ្ធស្នាល និងស្នាមញញឹម

spot_img

ភ្នំពេញ:លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធានប្រតិបត្តិសមាគមTYDA ទទួលបន្ទុកបេសកកម្មសាលារៀន បានមានប្រសាសន៍ថា ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ប្រធាន អនុប្រធានក្រុមប្រឹក្សាភិបាល តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការសុខមាលភាពរបស់ប្រជាពលរដ្ឋ និយាយជារួម និងនិយាយដោយឡែកលោកទាំងពីរបានយកចិត្តទុកដាក់ចំពោះសុខមាលក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី។

លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង បានបន្ថែមទៀតថាការថែទាំសុខភាពបឋម និងសុខភាពមាត់ធ្មេញមានសារៈសំខាន់ណាស់ ដែលតម្រូវឱ្យមានចូលរួមទាំងអស់គ្នា ព្រោះនៅពេលដែលសុខភាពមាត់ធ្មេញរឹងមាំ សុខភាពទូទៅកាន់តែល្អប្រសើរ ហើយរាង្គកាយរឹងមាំ នោះក្មួយៗមករៀនសូត្របានទៀងទាត់ ដែលនឹងឱ្យលទ្ធផលសិក្សាបានល្អ។ លោកវេជ្ជបណ្ឌិតក៏បញ្ជាក់ថារហូតមកដល់សព្វថ្ងៃនេះ TYDA មានអាយុ១០ឆ្នាំហើយ ដោយមានសមាជិកជាង ៨ពាន់នាក់ ហើយក្នុងរយៈពេល១០ឆ្នាំនេះ TYDA បានព្យាបាលជំងឺទូទាំងប្រទេសបានជាង ៣៥ម៉ឺននាក់ ហើយអ្នកជំងឺធ្ងន់ធ្ងរចំនួនជាង ៦ពាន់នាក់ ត្រូវបានសមាគមបញ្ចូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងជាមួយដៃគូរសហការនានា ក្នុងនោះអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន ៥៨នាក់ បានបញ្ចូនមក និង វះកាត់ដោយជោគជ័យផងដែរ។

លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលខិតខំស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនបងប្អូន ប្រជាពលរដ្ឋយើងទាំងអស់គ្នា។ ដោយសារយើងបានចាក់វ៉ាក់សាំងគ្រប់គ្នាៗនេះហើយ ទើបយើងបានជៀស ផុតពីកូវីដ ១៩ ដែលផ្តល់ឱកាសឱ្យយើងបានជួបជុំគ្នាដោយផ្ទាល់ ឡើងវិញ ក៏ដូចជាក្មួយៗ បានត្រលប់មកសិស្សាវិញ ដែលខុសពីរយៈពេលកាល២ឆ្នាំមុន ដែលជំងឺកូវីដ -១៩ ។ សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ និងក្មួយៗទៅចាក់ វ៉ាក់សាំងដូសជំរុញ តាមការអំពាវនាវរបស់ក្រសួងសុខាភិបាល។ លោក ឯក ឃុនឌឿន ក៏បានផ្ដល់ដំបូន្មានឱ្យក្មួយៗសិស្សានុសិ្សយកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួន និងខិតខំរៀនសូត្រឱ្យបានពូកែជាឆ្ងាយពីអំពើអបាយមុខផ្សេងៗ។ដើម្បីក្លាយខ្លួនជាកូនល្អសិស្សល្អនិងប្រជាពលរដ្ឋល្អ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ។

លោកអភិបាលខណ្ឌ បានគោរពថ្លែងអំណរគុណ ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ដែលបានបញ្ជូនក្រុមការងារនិងកម្លាំងស្ម័គ្រចិត្តនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ “TYDA ” ព្យាបាល និងអប់រំសុខភាពមាត់ធ្មេញសិស្សានុសិស្សវិទ្យាល័យឬស្សីកែវ និងថ្លែងអំណរគុណយុវជនសមាគម អ.ម.ត យុវជនសសយក សប្បុរសជន លោក លោកស្រី មន្ត្រីសាលាខណ្ឌ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងផ្នែកដែលពាក់ព័ន្ធ ដែលបានចូលរួមសហការ រៀបចំកម្មវិធីពិនិត្យជំងឺនាថ្ងៃនេះ។

សូមបញ្ជាក់ថា ក្រុមការងារនិងកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA ចំនួន៩៧នាក់ បានចុះពិនិត្យព្យាបាលជំងឺមាត់ធ្មេញ ជំងឺទូទៅ និងអប់រំ សុខភាពមាត់ធ្មេញ-សុខភាពទូទៅ ជូនក្មួយៗសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យឬស្សីកែវ ក្រោមវត្តមាន លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាល ខណ្ឌឬស្សីកែវ លោក លោកស្រី មន្ត្រីសាលាខណ្ឌ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ លោក លោកស្រី និងប្អូនៗ សិស្សានុសិស្ស និងអាណាព្យាបាលសរុបជាង៥០០នាក់ និងបាននាំយកមកជាមួយនូវកញ្ចប់ឃីតសម្រាប់ក្មួយៗ លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលផងដែរ ក្នុងនោះមានសៀវភៅរូបសម្តេច ចំនួន ០២ក្បាល ប៊ិច ចំនួន ០២ដើម ជែលលាងដៃ ០៥ដប ម៉ាស ចំនួន ២០ម៉ាស ច្រាសដុសធ្មេញ ០១ និងជូនវិទ្យាល័យឬស្សីកែវ ជែលលាងដៃ ចំនួន១២០ដបធំ និងម៉ាស់ ចំនួន៥០០០ម៉ាស៕ រក្សាសិទ្ធិដោយ:មួង សុវវណ្ណារិទ្ធ

spot_img
×