Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​ហើយ! រថយន្ត​ប្រណីត​ទើប​ទិញ តម្លៃ​ជាង ១ លាន​ដុល្លារ ត្រូវ​ព្យុះ Hurricane Ian បោក​បក់​លិច​អណ្តែត​តាម​ទឹក ម្ចាស់បានត្រឹម…

spot_img

ខណៈពេលដែលប្រទេសវៀតណាម ថៃ កំពុងប្រឈមនឹងគ្រោះធម្មជាតិព្យុះទីហ្វុង Noru, នៅសហរដ្ឋអាមេរិក ឯណោះវិញ ក៏បានកំពុងជួបព្យុះ Hurricane Ian ដែលបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ជន់លិចតំបន់រស់នៅរបស់ប្រជាជន បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។

តែអ្វីដែលធ្វើឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំងនោះ គឺនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ កាសែតញូវយ៉កប៉ុស្តិ៍ បានរាយការណ៍ថា ជនជាតិអាមេរិកវ័យក្មេងម្នាក់ឈ្មោះ Ernie ដែលប្រើគណនី Instagram lambo9286 បានចែករំលែករូបថតដ៏ភ្ញាក់ផ្អើលមួយ ដោយបានបង្ហាញខណៈពេលដែលរថយន្តទំនើបម៉ាក McLaren P1 ពណ៌លឿងដ៏ប្រណីតរបស់គាត់ ដែលទើបនឹងទិញក្នុងតម្លៃជាង ១ លានដុល្លារ ត្រូវអណ្តែតតាមទឹក ដែលកំពុងជន់លិចខ្លាំង ដោយមិនអាចធ្វើអ្វីបាន។

លោក Ernie ដែល​ជា​ម្ចាស់​រថយន្ត​ទំនើប​មួយ​គ្រឿង ​បាន​បង្ហោះ​រូបភាព​ជា​បន្តបន្ទាប់​ ដោយ​បង្ហាញ​ពី​ព្រឹត្តិការណ៍​ដ៏​តក់ស្លុត នៅ​ពេល​​រថយន្ត McLaren P1 ដែលត្រូវ​បាន​ចត​នៅ​ក្នុង​យានដ្ឋាន បន្ទាប់មក ក៏ត្រូវបានទឹកជន់លិចស្ទើរដល់ដំបូលរថយន្ត មុនពេលទឹកហូរបោកបក់នាំមកខាងក្រៅ ទៅផ្ទប់នឹងដើមឈើបាក់រលំ។

ក្រៅពី McLaren P1 ពណ៌លឿង គឺនៅមានរថយន្ត​ទំនើប​ៗ​របស់គាត់​ដទៃទៀត ​ក៏ត្រូវ​បាន​ក្រឡាប់​ផ្ងារជើង ក្នុងនោះមិនថាជាឡាន Lamborghini ពណ៌ខៀវ និង Rolls Royce ពណ៌ស នោះទេ។

រូបភាពនេះ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់សង្គម ដែលបានបញ្ចេញមតិផ្សេងៗ ដោយក្នុងនោះមានការសម្តែងក្តីអាណិតថា “ឡាន​អាច​ជួសជុល​បាន សូមឲ្យអ្នក និងគ្រួសាររបស់អ្នកមានសុវត្ថិភាព, “សោក​ស្តាយ​ណាស់”, “នេះជាការ​លំបាក​របស់ក្រុមហ៊ុន​ធានា​រ៉ាប់​រង”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×