Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះសង្ឃ៣អង្គ ក្លែងខ្លួន ដោយស្លៀកពាក់ស៊ីវិល ចេញប្ល.ន់បានសម្រេច ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន

spot_img

កំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋានស្រុកបសេដ្ឋ បានចាប់ខ្លួនលោកសង្ឃ៣អង្គ កាលពីវេលាម៉ោង៧និង៣០នាទីថ្ងៃទី១ខែតុលាឆ្នាំ២០២២ នៅក្នុងវត្តស្វាយចារ្យ ឃុំស្តុក ស្រុកគងពិសីខេត្តកំពង់ស្ពឺ ក្រោយចេញប្ល.ន់បានសម្រេចរួចគេចខ្លួន។

លោក ចន សុភិត បានឱ្យដឹងថា ក្រោមការសាកសួររបស់សមត្ថកិច្ចជំនាញ លោកសង្ឃទាំង៣អង្គនេះ បានសារភាពថា ពិតជាបានក្លែងខ្លួន ដោយស្លៀកពាក់ស៊ីវិល ធ្វើសកម្មភាពប្ល.ន់លោកសង្ឃវ៉ាតសុខវៀត នោះមែន ហើយពេលប្ល.ន់រួច ក៏វិលចូលវត្តវិញ គ្រងស្បង់ធម្មតា។

ក្រោយទទួលបានចម្លើយសារភាពកម្លាំងជំនាញ ក៏បានបញ្ជូនទៅមន្ទីរធម្មការនិងសាសនា ដើម្បីផ្សឹក ហើយប្រគល់ឲ្យសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×