Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្រះបណ្តឹងសាទុក្ខ បុរសជាប់ចោទម្នាក់ ពាក់ព័ន្ធនឹងករណីរំ.លោភ និងស.ម្លាប់ស្ត្រីម្នាក់ នៅខេត្តបន្ទាយមានជ័យ

spot_img

ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២ បានបើកសវនាការជំនុំជម្រះ លើកបណ្តឹងសាទុក្ខ បុរសជាប់ចោទម្នាក់ ដែលត្រូវបាន តុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធនាគារ កំណត់អស់មួយជីវិត ជាប់ពាក់ព័ន្ធបទល្មើសឃាត.កម្មដោយអំពើរំ.លោភសេព.សន្ថវៈ ដោយរំ.លោភស.ម្លាប់ ប្រព្រឹត្តនៅចំណុចបន្ទប់ជួល របស់ជនរងគ្រោះ ស្ថិតនៅភូមិក្បាលស្ពាន ១ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ ខែ មិនា ឆ្នាំ ២០២១។

លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃ តុលាការកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មាន ឈ្មោះ៖ រឿន ធារិន ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិដីថ្មី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ចំណែកជនរងគ្រោះឈ្មោះ ហួន ស្រី ភេទស្រី អាយុ ២៣ ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន ១ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត ពីបទ «ឃាត.កម្មដោយអំពើរំ.លោភសេព.សន្ថវៈ » តាមបញ្ញត្តិមាត្រា ២០៥ នៃ ក្រមព្រហ្មទណ្ឌ ។

គាត់បានប្តឹងរឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដែល ។ គាត់ក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។

ជនជាប់ចោទ រឿន ធារិន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២១ នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោប៊ុនថា ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។
នៅក្នុងសំណុំរឿងនេះ តុលាការកំពូលនឹងប្រកាសដីកា នៅព្រឹកថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២២ នេះ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×