Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារ​បទចម្រៀង​ដ៏​ពិរោះ! កូនខ្មែរ​កម្ពុជាក្រោម រីករាយ ​ចង់​ចេះអក្សរ​សាស្រ្ត​ខ្មែរ និង​សូមឲ្យ​កូនខ្មែរ ត្រូវ​រួមជួយថែរក្សា​វប្បធម៌​មរតក​ដូន​តា…

spot_img

គ្រាន់តែក្រឡេកទិដ្ឋភាព នោះយើងនឹងនឹកដល់ខ្មែរកណ្តាលក្នុងសម័យទសវត្សឆ្នាំ៨០ និង ៩០ ជាង គឺអ្វីៗពិតជាស្រស់ត្រកាលត្រជាក់ភ្នែកគួរឲ្យរីករាយណាស់ ខណៈដែលប្រទេសជាតិពុំទាន់រីកចម្រើនខ្លាំងដូចសព្វថ្ងៃ ពោលគឺសម្ភារៈប្រើប្រាស់សម្រាប់ជីវិតប្រចាំថ្ងៃ ប្រជាជនខ្មែរយើងនៅតែប្រើបែបបុរាណច្រើន។

តែយ៉ាងណាមិញ សម្រាប់វីដេអូដែលទទួលបានការទស្សនារហូត 1.8 M ចែករំលែក 198k និងបញ្ចេញមតិ 1.4k បង្ហាញកូនខ្មែរកម្ពុជាក្រោម បកស្រាយបទចម្រៀងដាស់តឿនស្មារតីដ៏ពិរោះមួយបទ មានអត្ថន័យខ្លឹមចង់បញ្ជាក់ ពីការសប្បាយចិត្តរីករាយសែនក្រៃ និងអារម្មណ៍ស្រែកឃ្លានចង់ចេះអក្សរសាស្រ្តខ្មែរ និងសូមឲ្យកូនខ្មែរទាំងអស់រួមគ្នាជួយថែរក្សាអក្សរសាស្ត្រ និងវប្បធម៌ខ្មែរជាកេរ្តិ៍ដំណែលពីដូនតា ឲ្យបានស្ថិតស្ថេរគង់វង្ស បានធ្វើឲ្យមហាជននៅក្នុងបណ្តាញសង្គម សម្តែងនូវការកោតសរសើរថា ខ្មែរកម្ពុជាក្រោម គឺនៅតែអាចថែរក្សាវប្បធម៌ប្រពៃបានល្អខ្លាំងណាស់។

ក្រោយពីបានឃើញវីដេអូសម្តែងរបស់កុមារីខ្មែរក្រោមទាំងនេះ អ្នកលេងបណ្តាញសង្គម បានកោតសរសើរចេញចិត្តពិតៗថា៖​ «ទំពាំងស្នងឬស្សី បងប្អូនកម្ពុជាក្រោមយើង, មិនដឹងជារកពាក្យអ្វីនិយាយ បើល្អមហាសែនល្អឥតខ្ចោះយ៉ាងនេះ ក្មេងស្រីខ្មែរកម្ពុជាក្រោមច្រៀងបានពីរោះណាស់, ល្អៗណាស់កូនស្រី ចំរៀងមួយបទនេះមាននយ័ និងមានតម្លៃខ្លាំងណាស់, ពីរោះណាស់ក្មួយៗ ថែរក្សាវប្បធម៌ឱ្យបានគង់វង្សណ៎ា,…»។

តែទន្ទឹមនឹងការលើកសរសើរនេះ ក៏មានមតិមហាជនជាច្រើន បានធ្វើការរិះគន់ខ្មែរកណ្តាលថា «ខ្មែរក្រោមខំថែណាស់ ពិបាកតែខ្មែរកណ្តាល មួយៗភ្លើតភ្លើននឹងវប្បធម៌បរទេសអស់ហើយ ធំមិនទាន់ ស្នេហាពេញខ្លួន យ៉ាប់ណាស់,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×