ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើកបណ្តឹងសាទុក្ខរបស់ពិរុទ្ធជនម្នាក់ ដែលត្រូវបាន តុលាការថ្នាក់ក្រោមកាត់ទោស ដាក់ពន្ធនាគារ កំណត់ ១២ ឆ្នាំ ជាប់ពាក់ព័ន្ធអំពើឃា.តកម្ម ដោយបានស.ម្លាប់ស្រ្តីម្នាក់ ដែលត្រូវជាដៃគូស្នេហា រួចដុតសាកសពនាងចោល ដើម្បីលុបបំបាត់ភស្តុតាង ហើយ រត់គេចខ្លួន ប្រព្រឹត្តនៅក្នុងភូមិ ក្រាំងកន្រ្ទោស, ឃុំពាម , ស្រុក សាមគ្គីមានជ័យ, ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ ខែមិថុនា ២០២០ ។
លោក និល នុណ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទមានឈ្មោះ ញ៉េប សុខុម ភេទ ប្រុស អាយុ ៦៨ ឆ្នាំ មានមុខរបរមុន ចាប់ឃាត់ខ្លួន ជាមេភូមិក្រាំងកន្ទ្រោល, មានទីលំនៅភូមិគ្រាំកន្ទ្រោល ឃុំពាម, ស្រុកសាមគ្គីមានជ័យ, ខេត្តកំពង់ឆ្នាំង។
ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ជា ថន ភេទ ស្រី អាយុ ៥៦ ឆ្នាំ មុខរបរ កសិករ និង មានទីលំនៅ-នៅក្មុងភូមិ-ឃុំ-ស្រុក ជាមួយគ្នានឹងជនជាប់ចោទ។
នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទ ឈ្មោះ ញ៉េប សុខុម ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពី ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១២ ឆ្នាំ និង បង្គាប់ឲ្យគាត់ ត្រូវសងសំណងជម្ងឺចិត្តដល់ម្តាយជនរងគ្រោះ( ជាភាគីដើមបណ្ដឹង) ចំនួន ២០លានរៀល (ប្រមាណ៥០០០ដុល្លារអាមេរិក) ។
ជនជាប់ចោទ ឈ្មោះ ញ៉េប សុខុម ត្រូវបានជាប់ចោទពីបទ« ឃាត.កម្ម និងលុបបំបាត់ភស្តុតាង » តាមបញ្ញត្តិមាត្រា ១៩៩ និង ៥៣១ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។
គាត់បានប្តឹងរឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដែល ។ គាត់ក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។
ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២០ បន្ទាប់ពី បានសម្លាប់ជនរងគ្រោះ ភូមិគ្រាំកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
នៅក្នុងសំណុំរឿងនេះ តុលាការកំពូលនឹងប្រកាសដីកា នៅព្រឹកថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២២ នេះ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

