Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារ៉ាយ សក្ខិណា បង្ហើបគម្រោងចង់ឲ្យកូនស្រីចូលប្រឡងកម្មវិធីសម្រស់នាពេលអនាគត

spot_img

ភ្នំពេញ ៖ តារាសម្តែងនាង សារ៉ាយ សក្ខិណា បានបង្ហើបគម្រោងធំមួយដោយនាងចង់ឲ្យកូនស្រីរបស់នាង ចូលរួមប្រឡងនៅក្នុងកម្មវិធីសម្រស់ណាមួយ នាពេលអនាគត ក្នុងពេលដែលកូនស្រីរបស់នាងក៏មានដុងសិល្បៈផងដែរ។

យ៉ាងណាតារារូបនេះ នៅមិនទាន់ហ៊ានសន្មត់បាននៅឡើយទេថា ទៅថ្ងៃអនាគតកូនស្រីរបស់ខ្លួន អាចមាននិស្ស័យទៅវិស័យមួយនេះ យ៉ាងណានោះឡើយ ប៉ុន្តែនាងនឹងព្យាយាមដុះខាត់កូនស្រី។
អ្នកនាង សារ៉ាយ សក្ខិណា បានលើកឡើងថា នាងពិតជាមានបំណងចង់ឲ្យកូនចូលប្រឡូកក្នុងសិល្បះដូចខ្លួនណាស់ ដោយសារកូនស្រីរបស់នាងហាក់មានដុងសិល្បៈនេះដូចជានាងដែរ។
នាងបញ្ជាក់ថា បើនិយាយពិសិល្បៈកូនស្រីរបស់នាង គឺចូលចិត្តច្រៀងជាងគេ ដោយសារការច្រៀងនេះគឺកូនរបស់នាងឆាប់ចាប់បាន ។
នាងបន្ថែមថា ពេលទំនេរនៅផ្ទះកូនស្រីរបស់នាងតែងតែថតរូបកាច់រាងស្ទាយប្លែកៗជាបន្តបន្ទាប់ ចំណែកការសម្តែងវិញគឺបានត្រឹម៧០ទៅ៨០ភាគរយប៉ុណ្ណោះ។

យ៉ាងណា បើតាម សារ៉ាយ សក្ខិណា ប្រសិនបើទៅថ្ងៃខាងមុខកូនស្រីរបស់នាងពិតជាមានដុងសិល្បៈនេះពិតមែន នោះនាងក៏នឹងជំរុញកូនបន្ថែមផងដែរ ព្រោះនាងក៏ចង់ឃើញកូនដើរលើវិថីនេះដូចជារូបនាងផងដែរ។
នាងបន្ថែមថា បើសិនជាអាចនាងចង់អោយកូនពេលធំឡើងចូលប្រឡងនៅក្នុងកម្មវិធីបវរកញ្ញាណាមួយ ព្រោះបច្ចុប្បន្ននាងឃើញមានការបង្កើតកម្មវុធីច្រើនសម្រាប់ឲ្យយុវវ័យបញ្ចេញសមត្ថភាព។

នាងបញ្ជាក់ថា ដោយសារហេតុនេះនាងបានដាក់គោលដៅឲ្យកូនស្រីចូលហាត់រៀនដើរម៉ូត ដើម្បីដុះខាត់កូនឲ្យឆ្ពោះទៅកាន់វិថីសិល្បៈនាពេលអនាគត។

ជាការកត់សម្គាល់តារាសម្តែងនាង សារ៉ាយ សក្ខិណា បានរៀបការជាមួយស្វាមីដែលជាអាណិកជនខ្មែររស់នៅអាមេរិក ខណៈពេលបច្ចុប្បន្ននាងទទួលបានចំណងដៃកូន២នាក់ស្រី១ប្រុស១ហើយ ក្នុងនោះកូនស្រីបងមានវ័យប្រមាណជា៨ឆ្នាំហើយ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×