ព្រះសីហនុ: កម្លាំជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានធ្វើការស្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាមុខសញ្ញាចែកចាយថ្នាំញៀនតាមមូលដ្ឋាន ការឃាត់ខ្លួននេះធ្វើឡើង នៅយប់ថ្ងៃទី៧ ខែវិច្ចិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សិន គឹមសាន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ ដោយមានការដកហូតវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីន ០៣កញ្ចប់ធំ , ដាវ១ដើម និងសម្ភារះមួយចំនួនផ្សេងទៀត។
បច្ចុប្បន្នសមត្ថកិច្ចក្រុងកំពុង កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនិតិវិធីបន្ត៕ ដោយ ៖ បេឡា