ភ្នំពេញ ៖ ម៉ូតូ២គ្រឿងបុ.កគ្នាយ៉ាងពេញទំ.ហឹងបណ្តាលឲ្យរបួសធ្ងន់៣នាក់ ខណ:ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ស្ត្រីដែលជាមន្ត្រីសាលាខណ្ឌមានជ័យបានស្លា.ប់បាត់បង់ជីវិតចោលប្តីនិងកូន ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង០០នាទីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ច្រកចូលសាលាខណ្ឌមានជ័យ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពស្ត្រីខាងលើនេះមានឈ្មោះ តុប ស៊ីវហ៊ុន ជាមន្ត្រីការិយាល័យខណ្ឌមានជ័យ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីដែលបានស្លា.ប់ខាងលើ ជិះម៉ូតូជាមួយនិងប្តីរបស់គាត់ ចេញមកពីផ្ទះដើម្បីមកធ្វើការ នៅសាលាខណ្ឌមានជ័យដូចសព្វដង ដែលប្តីរបស់គាត់ជាអ្នកឌុប ដោយជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២១ពណ៌
ធ្វើដំណើរពីទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុបុរសជាប្តី បានបត់ឆ្លងផ្លូវបម្រុងចូលច្រកសាលាខណ្ឌ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1BB-9545 ធ្វើដំណើរពីទិសដៅពីត្បូងទៅជើងបោះពួយយ៉ាងលឿន ទៅបុ.កចំពាក់កណ្តាលម៉ូតូដែលកំពុងតែបត់ឆ្លងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ទាំង៣នាក់ ហើយសមត្ថកិច្ចបានហៅរថយន្តសាមុយ ដឹកជនរងគ្រោះទាំង៣នាក់ ទៅធ្វើការសង្រ្គោះភ្លាមៗផងដែរ តែជាអកុសលស្ត្រីដែលជាមន្ត្រីសាលខណ្ឌមានជ័យខាងលើ បានបាត់បង់ជីវិតពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ៕ រក្សាសិទ្ធិដោយ ៖ សួង សាម





