Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​ហើយ​រំជួលចិត្ត​ណា​ស់! ដើរ​លក់​ខ្ចៅ បាន​លុយ​បន្តិច​បន្តួច ទិញ​អង្ករ និង​ថ្នាំពេទ្យ ខណៈ​ម្តាយ​ដេក​ឈឺ​កន្ទេល…

spot_img

មហាជននៅក្នុងបណ្តាញសង្គម ពិតជាសម្តែងនូវក្តីរំជួលចិត្តយ៉ាងខ្លាំង នៅពេលបានឃើញជីវិតតស៊ូរបស់ក្មេងស្រីម្នាក់ ដែលបានបោះបង់ការសិក្សាទាំងបង្ខំ ដើម្បីដើររើសខ្ចៅ យកមកលក់បានប្រាក់បន្តិចបន្តួច ដើម្បីទិញត្រឹមអង្ករហូប ដោយសារតែឪពុកម្តាយរបស់នាង សុទ្ធតែមានជំងឺ ពុំអាចរកប្រាក់ផ្គង់ផ្គង់គ្រួសារបានទៀតទេ។

ក្មេងស្រីដ៏កំសត់រូបនេះ ដែលបច្ចុប្បន្ន រស់នៅភូមិស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានប្រាប់ឲ្យដឹងថា នាងបានបង្ខំចិត្តឈប់រៀនត្រឹមថ្នាក់ទី៣ បន្ទាប់ម្តាយរបស់នាងបានធ្លាក់ខ្លួនឈឺធ្ងន់ដេកកន្ទេល រីឯឪពុករបស់នាង ឈឺជើងរហូតពិការ ពុំអាចដើរបានរហូតដល់សព្វថ្ងៃ។ នាងបានឲ្យដឹងថា នាងមានបងប្អូនចំនួន ៧ នាក់ (បងៗ៤នាក់ គេមានគ្រួសារអស់ហើយ និងនៅសល់ ៣ នាក់ ក្នុងបន្ទុកគ្រួសារ (នាង, ប្អូនប្រុសពៅ និងបងប្រុសម្នាក់ពុំសូវគ្រប់ទឹក ដោយសារតែឥទ្ធិពលគ្រឿងញៀន)។

ក្មេងស្រីអាយុ ១៣ ឆ្នាំ រូបនេះ ដែលកំពុងរែកបន្ទុកគ្រួសារទាំងមូល បានប្រាប់ថា ជារៀងរាល់ថ្ងៃ នាង និងប្អូនប្រុស តែងចេញទៅវាលដើរស្វែងរកខ្ចៅ យកមកលក់ដើម្បីទិញអង្ករ និងថ្នាំពេទ្យ ឲ្យម្តាយ។ នាងក៏ប្រាប់ឲ្យដឹងផងដែរថា ដោយសារតែឃើញអាណិត អ្នកជិតខាងបានឲ្យខ្ចីកង់ ដើម្បីនាងជិះដើរលក់ខ្ចៅ ហើយក៏ត្រូវបានគ្រួសារដ៏មានចិត្តធម៌មួយ តែងជួយផ្តល់លុយ ១ ម៉ឺន, ២ម៉ឺនរៀល ជំនួសការទិញខ្ចៅផងដែរ ដើម្បីឲ្យនាងយកទៅទិញថ្នាំពេទ្យសម្រាប់ម្តាយ។

នៅពេលនិយាយដល់ត្រង់ចំណុច ឈប់រៀនត្រឹមថ្នាក់ទី៣ ដើម្បីរកលុយចិញ្ចឹមគ្រួសារ នាងបានទម្លាក់មុខចុះ និងរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា នៅពេលរៀន បានប័ណ្ណក្រីក្រ អាចបើកអង្ករ ប៉ុន្តែ ពេលនាងឈប់រៀន អត់មានអីបើកអង្ករទៀតទេ។

ក្រោយឃើញអាណិតខ្លាំងពេក ក៏មានបងប្អូនសប្បុរសជននៅក្នុងបណ្តាញសង្គម បានជួយឧបត្ថម្ភតាម ABA ម្នាក់ 2$, 5$ ទៅតាមលទ្ធភាពផងដែរ។ ប៉ុន្តែ ទន្ទឹមនឹងនេះ គេក៏បានខឹងទៅនឹងបងៗរបស់នាង ដែលមានគ្រួសារ ហេតុអ្វីមិនជួយមើលឪពុកម្តាយ ដោយមិនគួរណាទុកឲ្យប្អូនស្រីរែកបន្ទុកគ្រួសារបែបនេះសោះឡើយ។ តែយ៉ាងណា យើងមិនដឹងថា ស្ថានភាពគ្រួសារបងៗរបស់នាង ក៏យ៉ាប់ខ្លាំងដែរ ឬយ៉ាងណានោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×