Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែក​មែន! បុរស​ឥណ្ឌា​ម្នាក់ រក្សា​លើកដៃ​ស្តាំ​ឡើង​លើ ជាង១ទសវត្សរ៍ រី​ឯ​ហេតុផល​ធ្វើបែប​នេះ គឺ​ព្រោះតែ…

spot_img

បុរសឥណ្ឌាម្នាក់ បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ នៅពេលដែលបានឃើញគាត់ «រក្សា» លើកដៃឡើងលើមិនដាក់ចុះ និងបានអះអាងថា បានធ្វើរឿងដ៏ចម្លែកនេះ ដើម្បីគោរពដល់ព្រះរបស់គាត់ អស់រយៈពេលជាង ១ទសវត្សរ៍មកហើយ។

Mahant Radheypuri Juna Akhara ជាជនជាតិឥណ្ឌា Sadhu ដែលជាអ្នកកាន់សាសនា ឬអ្នកបរិសុទ្ធ ដែលបានលះបង់ជីវិតលោកីយ៍របស់ខ្លួនពី Allahabad បានរក្សាដៃស្តាំរបស់គាត់ឱ្យខ្ពស់ពីលើក្បាល អស់រយៈពេលជាង ១០ ឆ្នាំ ដើម្បីគោរពដល់អាទិទេពហិណ្ឌូ។ ថ្មីៗនេះ គាត់ត្រូវបានគេបង្ហាញនៅក្នុងវីដេអូ Twitter ដ៏ល្បីមួយដោយប្រាប់អ្នកសម្ភាសន៍ថា គាត់ចង់ធ្វើអ្វីមួយសម្រាប់ព្រះរបស់គាត់។ ដូច្នេះ គាត់​លើក​ដៃ​ស្តាំ​ឡើង ហើយ​មិន​ដាក់​ចុះ​ទៀត​ទេ។ សព្វ​ថ្ងៃ​នេះ វា​ត្រូវ​បាន​ជាប់​គាំង​ក្នុងទីតាំង​នោះ ហើយ​គាត់​អះអាង​ថា គាត់​មិន​មាន​អារម្មណ៍​ថា​វាជាដៃ​ទៀត​ទេ។

Mahant បានឲ្យដឹងថា ពីរបីឆ្នាំដំបូង គឺពិបាកបំផុត ប៉ុន្តែបន្ទាប់ពីនោះ សាច់ដុំនៅនឹងដៃកាន់តែទ្រុឌទ្រោម រហូតធ្វើឲ្យផ្នែកទាំងមូលស្ពឹក និងជាប់គាំងនៅក្នុងទីតាំងមិនធម្មតានោះរហូតមក។ Mahant ថែមទាំងប្រាប់ថា គាត់លែងមានអារម្មណ៍អ្វីថាជាដៃទៀតហើយ។

នៅពេលសួរថា តើគាត់គ្រោងរក្សាដៃរបស់គាត់យូរប៉ុណ្ណានោះ Mahant ដែលសូម្បីតែដេកក៏ដៃស្តាំរបស់គាត់ស្ថិតក្នុងទីតាំងមិនធម្មតានេះ បាននិយាយថា គាត់មិនបានគិតអំពីរឿងនេះទេ។ គាត់ចូលចិត្តរស់នៅក្នុងបច្ចុប្បន្ន ប៉ុន្តែគាត់រំពឹងថានឹងរក្សាវាពេញមួយជីវិតរបស់គាត់។

តែទោះជាយ៉ាងណា គេក៏មិនច្បាស់ទេថា Mahant បានរក្សាដៃរបស់គាត់បែបនេះបានយូរប៉ុណ្ណានោះទេ ដោយបានត្រឹមដឹងគាត់និយាយនៅក្នុងវីដេអូថា “អស់រយៈពេលជាង ១០ ឆ្នាំ” ប៉ុន្តែមានរូបថតរបស់គាត់នៅលើអ៊ីនធឺណិតក្នុងឆ្នាំ ២០១៨ ជាមួយនឹងចំណងជើងដែលគេអះអាងថា គាត់បានធ្វើរឿងនេះអស់រយៈពេលជាងមួយទសវត្សរ៍នោះ ដែលយ៉ាងហោចណាស់ ១៤ ឆ្នាំ…។

គួរបញ្ជាក់ថា Mahant មិនមែនជាមនុស្សដំបូងទេ ដែលបានធ្វើរឿងចម្លែកនេះ គឺគេនៅចាំបានថា ជាង១ទសវត្សរ៍មុន បុរសម្នាក់ទៀតឈ្មោះ Amar Bharati ត្រូវបានគេអះអាងថា បានលើកដៃស្តាំស្រដៀងគ្នានេះ អស់រយៈពេល ៣៨ ឆ្នាំ ដែលបានក្លាយជានិមិត្តរូបសម្រាប់អ្នកគោរពបូជាព្រះសិវៈទូទាំងប្រទេសឥណ្ឌា។ ហើយឥឡូវ​នេះ គាត់​បាន​រក្សា​ដៃ​របស់​គាត់​លើក​ឡើងដដែល ​ជាង​កន្លះ​សតវត្ស​មក​ហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×