Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ តម្កល់ទោស ពិរុទ្ធជនជាតិចិនម្នាក់ ជាប់គុកអស់់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀន ជិត ១០០ គីឡូក្រាម ពីប្រទេសអាឡីម៉ង់មក កម្ពុជា

spot_img

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣ ខែ តុលា ឆ្នាំ ២០២២នេះ បានប្រកាសសាលដីកា តម្កល់ទោស បុរសជាប់ចោទជនជាតិចិនម្នាក់ ជាប់ដាក់ពន្ធនាគារ កំណត់អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការ ដឹកជញ្ជូន រក្សាទុក ជួញដូរគ្រឿងញៀន ប្រព្រឹត្ត នៅចំណុចប្រៃសណីយ៍កម្ពុជា ផ្លូវលេខ១០២ ស្ថិតនៅក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ ២០១៨ ។

លោក ស៊ិន វិសាល ជាប្រធានចៅក្រមក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះមានឈ្មោះ YAO ZEYE ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជាជនជាតិចិន។

នៅក្នុងសំណុំរឿងក្តីនេះជនជាប់ចោទ YAO ZEYE ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៩ ដាក់ពន្ធនាគាកំណត់ អស់មួយជីវិត ពីបទ: ដឹកជញ្ជូន រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ តែគាត់បានប្តឹងឧទ្ធរណ៍ ។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៧ ខែ សីហា ឆ្នាំ ២០១៨ នៅចំណុចប្រៃសណីយ៍កម្ពុជា ផ្លូវលេខ ១០២ ស្ថិតនៅក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតបាន ៖ គ្រឿងញៀន ប្រភេទថ្នាំគ្រាប់ (Logo LV) អ៊ិចស្តាស៊ី (MDMA) ទម្ងន់សរុប ៩៨ គីឡូក្រាម ០៤៣,៥៥ ក្រាម៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×