Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាដកចេញវិធានការសុខាភិបាលមួយចំនួនទៀត សម្រាប់ជនបរទេស ដែលចូលមកប្រទេសកម្ពុជា

spot_img

ភ្នំពេញ ៖កម្ពុជាដកចេញវិធានការសុខាភិបាលមួយចំនួនទៀត សម្រាប់ជនបរទេស ដែលចូលមកប្រទេសកម្ពុជា (មិនតម្រូវឱ្យបង្ហាញសេចក្ដីប្រកាសសុខភាព ឬវិញ្ញាបនបត្រវ៉ាក់សាំង)។

នៅថ្ងៃទី៣ ខែតុលានេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មាន, យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ លើរបាយការណ៍របស់គណៈប្រចាំការនៃ គ.ប.ក. គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជូនដំណឹងពីការកែសម្រួលនូវវិធានការសុខាភិបាល ចំពោះ អ្នកដំណើរមកពីបរទេស ដូចខាងក្រោម៖ ១-ដកចេញនូវវិធានការដែលតម្រូវឱ្យអ្នកដំណើរមកពីបរទេសទាំងអស់ ទាំងច្រកផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស បង្ហាញសេចក្តីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ពេញលេញ នៅពេលមកដល់កម្ពុជា។ ២-បន្តរក្សាទុកនូវម៉ាស៊ីនវាស់កំដៅពីចម្ងាយ នៅតាមច្រកទ្វារចេញ-ចូលប្រទេស ព្រមទាំងរក្សាទុកមន្ត្រីទទួល បន្ទុកការងារចត្តាឡីស័កមួយចំនួននៅតាមច្រកទ្វារព្រំដែន ដើម្បីពិនិត្យ ផ្តល់យោបល់ចំពោះអ្នកដំណើរដែល មានរោគសញ្ញា ឬអ្នកជំងឺដែលមានគម្រូវការជាយថាហេតុ។

ទោះបីជាមានការកែសម្រួលនូវវិធានការសុខាភិបាលដូចមានចែងខាងលើនេះក៏ដោយ ក្រសួងសុខាភិបាលសូម អំពាវនាវដល់ប្រជាពលរដ្ឋ ឬអ្នកដំណើរដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ឬដូសជំរុញ អញ្ជើញទៅ ចាក់នៅតាមទីកន្លែងចាក់វ៉ាក់សាំងដែលមាននៅតាមរាជធានី-ខេត្ត ដោយពុំតម្រូវឱ្យបង់ប្រាក់នោះទេ។ ក្រសួងសុខាភិបាល ក៏សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់គ្នា គប្បីមានការប្រុងប្រយ័ត្ន និងបន្តអនុវត្តនូវវិធានការ ៣ការពារ ៣កុំ និង តាមដានសុខភាពខ្លួនឯងឱ្យបានខ្ជាប់ខ្ជួន ចៀសវាងការចម្លងវីរុសកូវីដ-១៩ ជាយថាហេតុ៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×