បើតាមឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ឲ្យដឹងថា ផ្លូវល្បឿនលឿន គឺមាន២គន្លងទៅ ២គន្លងមក ។ ហើយក្នុងចំណោម២គន្លងនោះ គន្លងខាងស្តាំ គឺសម្រាប់ប្រើក្នុងករណីមានបញ្ហារថយន្ត ឬុ មនុស្សត្រូវការសង្គ្រោះជាដើម ដោយមិនអនុញ្ញាតឲ្យឈប់ថតរូប ឬលេងសើចអ្វីនៅលើផ្លូវនេះឡើយ ព្រោះវាអាចនាំឲ្យគ្រោះថ្នាក់ណាស់។
ប៉ុន្តែ សម្រាប់បុរសមួយក្រុម បានធ្វើឲ្យមនុស្សជាច្រើន រិះគន់ថា ឃ្លានស៊ីឆ្កែមិនខ្វល់ពីគ្រោះថ្នាក់ បន្ទាប់ពីបើករថយន្តបុកឆ្កែ នៅលើផ្លូវល្បឿន ហើយចុះថតលើកឆ្កែមេដ៏ធំមួយក្បាល ដាក់រថយន្តយកទៅកាប់សាច់ក្លែម ដោយបង្អួតជាមួយស្រាបៀរនៅគូទរថយន្តទាំងកេះៗ។
រឿងដ៏ហួសចិត្តនេះ គេក៏បានលើកឡើងថា ករណីអាចជៀសបានជៀស ជៀសមិនបានកុំជៀសអី ព្រោះវាជារឿងត្រឹមត្រូវ សម្រាប់សុវត្តិភាពរបស់យើង។ តែទោះជាយ៉ាងណា មនុស្សជាច្រើនបានចោទប្រកាន់សង្ស័យថា បុរសទាំងនោះ ប្រហែលមានចេតនាបុកឆ្កែឲ្យងាប់ហើយមើលទៅ ដើម្បីយកទៅក្លែមស្រា ដោយបានដាក់ឲ្យកប់ៗថា 2022 ហើយនៅស៊ីសាច់ឆ្កែទៀត ផុសវីឌីអូទៀត អាណាសរសើរហ្នឹង ចេះខ្មាសគេអត់ហ្នឹង សម្ងំច្រាស់ស្ងាត់ៗទៅ អត់ទេ។
ដោយឡែក ទាក់ទងរឿងផុសវីដេអូ ភ្ជាប់សារបន្ទោសឆ្កែថា «ឲ្យរាងថ្ងៃក្រោយ…» ស្រាប់តែមហាជនបានសួរទៅកាន់អស់លោកចង់ស៊ីឆ្កែទាំងនោះថា ប្រើពាក្យអោយរាងថ្ងៃក្រោយ បើកើតលើអ្នកវិញ រាងដែរទេ បើស្លាប់បាត់ហើយ? បើបុកដោយអចេតនា វាជាកំហុសម្ចាស់សុនខ ចាត់ទុកថាគ្នាអស់បុណ្យត្រឹមហ្នឹង តែសូមកុំថតបែបប្រមាថជីវិតវាបែបហ្នឹង បាបបុណ្យកម្មផលមានពិត សត្វ រឺមនុស្សសុទ្ធតែខ្លាចស្លាប់ ជីវិតមួយដូចគ្នាទេ អ្នកបុកសុនខ អ្នកអូសសពសុនខដាក់ឡាន អ្នកបរិភោគសុនខ សុទ្ធតែបើកបររាល់ថ្ងៃទេ សូមប្រយ័ត្នផងណ៎ា!។
រីឯអ្នកខ្លះទៀត បានលើកឡើងដូចគ្នាដែរថា ឲ្យរាងថ្ងៃក្រោយហ្នឹងមានន័យាថាម៉េចវិញ ? បើមិនចេញរកអីស៊ីបានអីអោយកូន ? កុំចេះតែបន្ទោស បើសត្វដឹងកន្លែងហ្នឹងមានគ្រោះថ្នាក់ វាមិនទៅទេសត្វដឹងពីច្បាប់មែន?, មេឆ្កែហ្នឹងមានកូនតូចៗ១សំបុកដែលត្រូវផ្តល់ទឹកដោះ ហេតុអ្វីត្រូវសម្លាប់គ្នាព្រោះតែដើរតាមផ្លូវ ។ មេឆ្កែកាលណាវាមានកូន វាត្រូវខំប្រឹងដើររកចំណីតាមដងផ្លូវ ឬកន្លែងមានមនុស្សញ៉ាំចំណីអាហារ ដើម្បីយកមកចិញ្ចឹមកូនវា វាខ្លាចកូនវាឃ្លាន,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







