Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជម្លើ.យត.ណ្ហា រំ.លោភនាងហើយដើរអួតប្រាប់គេឯងទៀត និងគេចខ្លួន ៦ឆ្នាំ ទើបជាប់ជង់

spot_img

ភ្នំពេញ ៖ វាគឺជារឿងដ៏គួរឲ្យឈឺចាប់បំផុតក្នុងឆាកជីវិតរបស់នារីម្នាក់ ដែលរឿងអាស្រូវដ៏ឈឺចាប់នេះ វានៅតែតោងទាមជាប់ក្នុងជីវិតរបស់នាង, នេះបើតាមការរៀបរាប់របស់នារីរងគ្រោះ គឺថា ខ្លួននាងត្រូវបានជនសង្ស័យ ឈ្មោះ អ៊ីង ភារ៉ាត់ អាយុ៣៦ឆ្នាំ មុខរបរជាងសំណង់ ចាប់រំ.លោភនាង កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ នៅខេត្តព្រៃវែង ហើយគំ.រាមកំ.ហែងថានឹងស.ម្លាប់, ហើយមិនតែប៉ុណ្ណោះ បុរសទុ.រយសនេះ ថែមទាំងដើរបរិហាកេរ្តិ៍ខ្លួននាងថា បានខ្លួនបានប្រាណនាង និងបានរំលោភនាងញឹកញាប់ ធ្វើឱ្យនាងខ្មាសគេពេញភូមិពេញស្រុក, ប៉ុន្តែបាបកម្មមនុស្សអាក្រក់ ជាតិនេះពិតជាមានមែន បុរសជ.ម្លើយត.ណ្ហាខាងលើ ក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថធ្វើការចាប់ខ្លួន។

ការឃាត់ខ្លួនបុរសជម្លើយតណ្ហានេះ បានធ្វើឡើងនៅវេលាម៉ោង ១៧៖៣០នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ដោយនារីរងគ្រោះបានផ្តល់ព័ត៌មានតាមរយៈលេខទូរសព្ទ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញថា រូបនាងបានឃើញជនសង្ស័យដែលធ្លាប់ចាប់រំ.លោភនាងនៅខេត្តព្រៃវែងកាលពីឆ្នាំ២០១៦ និង២០១៧ ហើយពេលនេះកំពុងស្ថិតនៅក្នុងបរិវេណស្ថានីយទូរទស្សន៍បាយ័នស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ភ្លាមនេះ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថ រាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានប្រើវិធានការជំនាញ ចុះទៅឃាត់ខ្លួនជនសង្ស័យបានសម្រេច និងនាំយកមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

នារីរងគ្រោះបានរៀបរាប់ស្លាកស្នាមជីវិតដ៏គួរឲ្យឈឺចាប់បំផុតនេះថា ក្រោយពេលបុរសឈ្មោះ អ៊ីង ភារ៉ាត់ អាយុ៣៦ឆ្នាំរំ.លោភសេ.ពសន្ថ.វៈរូបនាងរួចមក រូបនាងក៏បានដាក់ពាក្យបណ្តឹងនៅ តុលាការខេត្តព្រៃវែង តែជនសង្ស័យបាន រត់គេចចេញពីខេត្តព្រៃវែង បាត់ដំណឹងសូនឈឹង។ លុះនៅឆ្នាំ២០១៩ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រៃវែង បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជននេះ មកប្រគល់ជូនតុលាការតាមច្បាប់ ប៉ុន្តែសមត្ថកិច្ចតាមរកជនសង្ស័យពុំឃើញ។

រហូតដល់ឆ្នាំ២០២០ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តព្រៃវែង បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនជនឈ្មោះ អ៊ីង ភារ៉ាត់ នេះ ដាក់ពន្ធនាគារកំណត់រយៈពេល ០៧ (ប្រាំពីរឆ្នាំ) ពីបទ រំលោភសេពសន្ថវៈ និងបទបរិហាកេរ្ត៍ជាសាធារណៈ ប៉ុន្តែសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ នៅតែមិនទាន់អាចស្វែងរក ជនជាប់ចោទនេះឃើញ។

ប៉ុន្តែកុកតែងតែភ្លេចជង់ លុះមកដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ រូបនាងបានប្រទះឃើញ ជនល្មើសនៅក្នុងបរិវេណស្ថានីយ៍ទូរទស្សន៍បាយ័នស្ទឹងមានជ័យ ក៏បានរាយការណ៍ដល់កម្លាំងសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ហើយសមត្ថកិច្ចក៏ចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្តង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×