Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្គើនខ្លាំងណាស់ ! លោកឡាយ គួន ធ្វើអាជីវកម្មបូមខ្សាច់ នៅស្រុកកណ្តាលស្ទឹង ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងរ៉ែ និងថាមពល

spot_img

ភ្នំពេញៈ លោក ឡាយ គួន ម្ចាស់អាជីវកម្មបូមខ្សាច់ និងកាយយកអាចម៌ដី នៅភូមិត្រស់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល អាងខ្នងអ្នកមានអំណាច នៅតែបន្តសកម្មភាពយ៉ាងគឃ្លើនដោយគ្មានការខ្លាចញញើតជាមួយអាជ្ញាធរស្រុក និងខេត្តនោះឡើយ។ សូម្បីតែលោក អ៊ួច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង ក៏នៅសម្ងំស្ងៀមមិនហ៊ានជាមួយលោក ឡាយ គួន ឡើយ។

អាជីវកម្មបូមខ្សាច់ និងកាយយកអាចម៌ដីរបស់លោក ឡាយ គួន គឺមិនទាន់ទទួលបានការអនុញ្ញាតពីក្រសួងរ៉ែ និងថាមពល នៅឡើយទេ។ តែដោយសារអាងលុយ និងមានអ្នកធំនៅពីក្រោយ ទើបលោក ឡាយ គួន មិនខ្លាចអាជ្ញាធរស្រុក និងខេត្ត។ ហើយបើទោះបីជាការដ្ឋានបូមខ្សាច់របស់លោក ឡាយ គួន នៅតែធ្វើសកម្មភាពដោយគ្មានច្បាប់អនុញ្ញាត ក៏អាជ្ញាធរមិនហ៊ានចាត់វិធានការតាមច្បាប់ដែរ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសាលាស្រុកកណ្តាលស្ទឹងប្រាប់សារព័ត៌មាន CEN នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២។

មន្ត្រីដដែលបានបន្តថា លោក ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល គួរតែចាត់មមន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យមើលទីតាំងបូមខ្សាច់គ្មានច្បាប់អនុញ្ញាតរបស់លោកឡាយ គួន នៅភូមិត្រស់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលផង ព្រោះមន្ត្រីមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល ហាក់ដូចជាត្រូវថ្នាំសណ្តំលោកឡាយ គួន បានជាមិនមានចំណាត់ការអ្វីទាល់តែសោះ។

ប្រភពដដែលបានបញ្ជាក់ថា លោកអ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ បានធ្វើលិខិតឲ្យលោកឡាយ គួន ផ្អាកការធ្វើអាជីវកម្មជីកអាចម៌ដី នៅភូមិត្រស់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ បច្ចុប្បន្នអាជ្ញាបណ្ណអាជីវកម្មជីកអាចម៌ដីរបស់ឈ្មោះ ឡាយ គួន មិនទាន់ទទួលបានការអនុញ្ញាតពីក្រសួងរ៉ែ និងថាមពល នៅឡើយ។ អភិបាលស្រុកកណ្តាលស្ទឹង ក៏បានស្នើឲ្យឈ្មោះ ឡាយ គួន ផ្អាកសកម្មភាពជីកយកអាចម៌ដីនៅភូមិត្រស់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយរង់ចាំលិខិតអនុញ្ញាតពីក្រសួងរ៉ែ និងថាមពល ជាមុនសិន។

ទាក់ទងករណីនេះ លោក ឡាយ គួន ម្ចាស់អាជីវកម្មបូមខ្សាច់ និងកាយយកអាចម៌ដី មិនអាចសុំការអត្ថាធិប្បាយបានទេ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×