Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរនបាល បង្រ្កាបករណីលួចម៉ូតូ មុខសញ្ញាចាស់ ទើបចេញពីពន្ធធានាគារ ធ្វើសកម្មភាព លួចម៉ូតូ ចំនួន ៣ករណី

ភ្នំពេញ ៖ តាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរនបាលកំរិតស្រាល បានស្រាវជ្រាវបង្រ្កាបករណីលួចម៉ូតូ (មុខសញ្ញាចាស់ ទើបចេញពីពន្ធធានាគា ធ្វើសកម្មភាព លួចម៉ូតូ ចំនួន ៣ករណី)។

ក្រោយពីទទួលបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានសហការជាមួយសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងអធិការដ្ឋាននគរបាលស្រុកទ្រាំង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ជាលទ្ធផលកម្លាំងយើងបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៣ នាក់ នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលេខ១៩៨០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ,ផ្លូវជាតិលេខ៣ ភូមិអង្គក្រឡាញ់ ស្រុកត្រាំកក់ ខេត្តតាកែវ និង នៅភូមិបារាយណ៍ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។

ករណីទី១- អំពើលួច(លួចយកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ១GF-១៧១២) ប្រព្រឹត្តនៅចំណុចក្នុងក្រសួងសុខាភិបាលអគាលេខ៨០ ផ្លូវលេខ២៨៩ ក្រុម១៤ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៩ និង ៣០ នាទី ។

ករណីទី២-អំពើលួច(លួចយកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខភ្នំពេញ១DF-០២៧៣) ប្រព្រឹត្តនៅចំណុចក្នុងក្រសួងព័ត៌មាន អគារAKP ផ្លូវលេខ៩៣ ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១០ និង ៣០ នាទី។

ករណីទី៣-អំពើលួច(លួចយកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ១FR-៦៩៤៦) ប្រព្រឹត្តនៅចំណុចក្នុងវត្តសំពៅមាស ភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៥ និង ៣០ នាទី ។

ជនសង្ស័យរួមមាន:១-ឈ្មោះ សន ធី ភេទ ប្រុស អាយុ ៦២ ឆ្នាំ ជនជាតិ ខ្មែរ ។ ២-ឈ្មោះ ផាន់ វណ្ណា ហៅ វែង ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ និង៣-ឈ្មោះ មា វណ្ណី ហៅ នី ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ ។

វត្ថុតាងចាប់យក:
១-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២០ លេខតួ លេខម៉ាស៊ីន ៥៦៧៦៩៧៥ ពាក់ផ្លាកលេខ កំពត ១U-២៤៩២
២-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៧ លេខតួ លេខម៉ាស៊ីន ៩៥៨៤៩៣០ ពាក់ផ្លាកលេខ ភ្នំពេញ ១FR-៦៩៤៦
៣-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៧ លេខតួ លេខម៉ាស៊ីន ៩៥០៧១៧៤ ពាក់ ផ្លាកលេខព្រៃវែង ១H-១៦៤៨

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមនិងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យស្រាល ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×