Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ដតាកែវ ជូនដំណឹងពីការចុះចត និងហោះហើរសាកល្បងនៅព្រលានយន្តហោះភ្នំពេញថ្មី ចាប់ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤

ខេត្តតាកែវ៖ រដ្ឋបាលខេត្តតាកែវ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងបង ប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ឱ្យបានជ្រាបថា៖ ចាប់ពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នឹងមានជើងយន្តហោះចុះចត ហោះហើរ សាកល្បងនៅព្រលានយន្តភ្នំពេញថ្មី ស្ថិតនៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ។

រដ្ឋបាលខេត្តតាកែវ​ បានឲ្យដឹងថា ការហោះហើរ និងចុះចត សាកល្បង នៅលើព្រលានយន្តហោះថ្មី ” អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ” រយៈពេលបួនថ្ងៃ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិង បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតតំបន់ភូមិសាស្ត្រព្រលានយន្ត ភ្នំពេញថ្មី ស្ថិតនៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ សូមកុំមានការព្រួយបារម្ភ ភ័យក្លាច និងភិតភ័យចំពោះ សកម្មភាពចុះចត និងហោះ ហើរសាកល្បងនេះឡើយ ។

លោក ​ស៊ីន ចាន់សេរីវុត្ថា ​រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា​ ដែលបា​នប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះថា ចំពោះការធ្វើការហោះហើរសាកល្បងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺគ្រាន់តែជាការហោះហើរសាកល្បងរបស់យន្តហោះបច្ចេកទេសប៉ុណ្ណោះ ពោលជាហោះហើរដោយតួចមួយ ដើម្បីធ្វើតេស្តឧបករណ៍បច្ចេកទេស ដែលទើបបំពាក់នៅអាកាសយានដ្ឋាន។

លោកបញ្ជាក់ថា ការហោះហើរសាកល្បងនេះ មិនមែនជាការហោះហើរសាកល្បងដឹកមនុស្ស ជាលក្ខណៈពាណិជ្ជកម្មនោះឡើយ។

លោកបញ្ជាក់ថា ការធ្វើតេស្តហោះហើរវិស្វកម្ម ឬការត្រួតពិនិត្យការហោះហើរ ការហោះហើរក្រិតខ្នាតវិស្វកម្ម គឺខុសគ្នាពីការសាកល្បងហោះហើរពាណិជ្ជកម្ម ដែលដឹកមនុស្ស។ ដូច្នេះការហោះហើរសាកល្បងនៅថ្ងៃទី៨ ខែកញ្ញាស្អែកនេះ គឺជាការហោះហើរត្រួតពិនិត្យលក្ខណៈបច្ចេកទេស លើកឧបករណ៍នានា ដែលត្រូវបានបំពាក់នៅអាកាសយានដ្ឋាន។

សូមជម្រាបថា គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៤ គម្រោងសាងសង់​អាកាសយាន្តដ្ឋានអន្តរជាតិតេជោ សម្រេចបានជិត ៨៤% ដោយចំណាយទឹកប្រាក់សរុប​អស់ចំនួនប្រមាណ ១២២០លានដុល្លារ​ ​ដោយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅចុងឆ្នាំ២០២៤នេះ។

បន្ទាប់ពីបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២៤​​ បើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ​នឹងដាក់សម្ពោធជាផ្លូវការនៅក្នុងពាក់កណ្តាល ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ​នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិចតា ស្ថិតនៅចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F​ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះ ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ​គិតមកដល់ពេលនេះ បុគ្គលិកដែលកំពុងបំរើការ មានចំនួនសរុបប្រមាណ ១៥៤០០ នាក់ (ខ្មែរ ៩០%)៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×