Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណើរកម្សាន្តទិសឦសានជើងដំបូង បានបញ្ចប់ដោយជោគជ័យ ប្រកបដោយភាពសប្បាយរីករាយ និងភាពជឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ដំណើរកម្សាន្តទិសឦសានជើងទី១ ក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី ដោយឥតគិតថ្លៃដែលផ្តល់ជូនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសៅរ៍នេះ បានបញ្ចប់ដោយជោគជ័យ។

អ្នកចូលរួមទាំងអស់បានសម្តែងក្តីសប្បាយរីករាយ និងជំនឿជឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី។

ព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋប្រមាណ ២០០ អង្គ/នាក់ បានចូលរួមក្នុងដំណើរទស្សនកិច្ចនេះនាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលដៅដើម្បីឱ្យប្រជាពលរដ្ឋបានឃើញផ្ទាល់ភ្នែកចំពោះខ្សែក្រវាត់ការពារទឹកដីយ៉ាងរឹងមាំដូចជា បង្គោលព្រំដែន ប៉ុស្តិ៍នគរបាលការពារព្រំដែន ផ្លូវក្រវាត់ព្រំដែន អមដោយផ្ទះប្រជាពលរដ្ឋ រួមទាំងផលដំណាំ ចំការកៅស៊ូ ដំឡូងមី ការចិញ្ចឹមសត្វ ពិសេសការនេសាទត្រីរបស់ប្រជាពលរដ្ឋនៅតាមអូព្រំដែនជាដើម។

ព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋមិនត្រឹមតែបានដើរកម្សាន្តតាមផ្លូវក្រវាត់ព្រំដែនដែលពួកគេមិនដែលបានធ្វើកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេថែមទាំងបានទទួលចំណេះដឹងថ្មីៗជាច្រើនពាក់ព័ន្ធនឹងការងារព្រំដែនដើម្បីជាដើមទុនដ៏សំខាន់អំពីបញ្ហាព្រំដែន។

ដំណើរកម្សាន្តនេះដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញដំណើរពីទីស្តីការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ដោយឆ្ពោះទៅកាន់ផ្លូវក្រវាត់ព្រំដែនខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី រួចវិលត្រលប់មកកាន់រាជធានីភ្នំពេញវិញ។

សូមជម្រាបជូនដែរថា អ្នកចូលរួមដំណើរកម្សាន្តនេះ ក៏ទទួលបានក្រមាមួយជាអនុស្សាវរីយ៍ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×