តាមបុរសម្នាក់ឈ្មោះ Ken Tran ដែលជាអ្នកមានហាងលក់ដូរត្រីលម្អរជាច្រើននៅវៀតណាមបានឲ្យដឹងថា លោកគឺជាជនដំបូងដែលនាំពូជត្រីនេះមកសាកល្បងលក់នៅប្រទេសវៀទណាម ។ ស្មានពុំដល់ថា ត្រីផ្ទក់ស ដែលវាជាសណ្ឋានប្រែប្រួលហ្សែនត្រីផ្ទក់ផ្កា ពេលធំឡើងវាមានបណ្តោយដល់ ៨តឹកឯណោះ ហើយពិតជាលក់ដាច់ខ្លាំងមែនទែន ។
លោក Ken ដែលជាអ្នកនាំចូលប្រភេទត្រីនេះឲ្យដឹងថា ពូជត្រីនេះមានទំហំពី ២០-២២cm មានតម្លៃ ១,៥លានដុង/១ក្បាល (ប្រមាណ ៧៥ដុល្លារអាមេរិក) ។ ថ្វីបើតម្លៃថ្លៃគួរសម ប៉ុន្តែមិនខ្វះអ្នកទិញឡើយ ព្រោះតែវាមានសម្រស់ស្អាតហើយប្លែក។
លោក Ken នៅបានប្រាប់ទៀតថា ប្រភេទត្រីនេះត្រូវបានលោកនាំចូលពីប្រទេសចិន ហើយលក់ដាច់បំផុតគឺនៅក្នុងទីក្រុងហូជីមិញ ក្រៅមានពណ៌សម្បុរស្អាតពិសេសអម្បូរត្រីនេះ វាមានភ្នែក ស្រការ ស្រកី កន្ទុយ គួរឲ្យចង់គយគន់ ហើយការថែទាំវាក៏មិនពិបាកដែរ ចំណីរបស់វាដូចជាត្រីធម្មតា ហើយវាមិនងាយមានជំងឺទេ ។ ប៉ុន្តែលោកឲ្យដំបូន្មានថា បើហាងតូចនោះគប្បីចិញ្ចឹមវាតែមួយបានហើយ ព្រោះពេលធំបន្តិច ប្រសិនបើវាប្រឡែងគ្នា ឬដណ្តើមចំណីគ្នា ហើយវាត់កន្ទុយ វាអាចធ្វើឲ្យបែកកញ្ចក់ ។
ខាងក្រោមជាឃ្លីប និងរូបភាពមួយចំនួនដើម្បីគយគន់ត្រីមានសម្រស់ល្អចម្លែកបែបនេះ ។ ចន្ទ្រា