Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាជនខ្លោចចិត្ត និងរិះគន់ ចំពោះទង្វើសមត្ថកិច្ច​មួយ​ក្រុ​ម ចា.ប់​ជនល្មើស​ជាឪពុក ទុកឲ្យ​កូនតូច…

ករណីសមត្ថកិច្ចមួយក្រុម តាមចាប់ជនល្មើសជាឪពុកក្មេងប្រុសតូចម្នាក់ ដែលបានលួចរថយន្តប៉េអឹម១គ្រឿង ស្ថិតក្នុងខេត្តក្រចេះ កាលពីថ្ងៃទី៤ ខែតុលា​ ឆ្នាំ២០២២ ថ្មីៗនេះ ក្នុងរូបភាពមើលទៅគួរឲ្យខ្លោចផ្សារ បានធ្វើឲ្យមជ្ឈដ្ឋានមហាជនជាច្រើន សម្តែងការមិនពេញចិត្តសោះឡើយ បន្ទាប់ពីបានឃើញសមត្ថកិច្ចមានគ្នាដ៏ច្រើន តែធ្វើដូចឃោរឃៅទៅលើជនល្មើសម្នាក់ដែលគ្មានអ្វីតតាំង ជាពិសេសមិនអើពើទៅនឹងកូនតូចរបស់ជនល្មើស ដោយទុកឲ្យគ្នាស្រែកយំ នៅពេលឃើញឪពុកត្រូវបានគេចាប់វាយធ្វើបាប។

ក្រោយពីបានឃើញរូបភាពនេះហើយ មហាជនជាច្រើនបានសម្តែងនូវក្តីអាណិតអាសូរ ចំពោះក្មេងប្រុសតូចនោះជាខ្លាំង ដោយបានលើកឡើងថា៖ «ពួកអាអស់នេះ ឃោរឃៅដាក់តែខ្មែរគ្នាឯង បើចាប់ចងដៃ ឬស្លាបសេកហើយ កូនមកយំក្បែរ នៅវាយបោចសក់ឪទៀត យីពួកអានេះ គ្មានចិត្តអាណិតកូនក្មេងសោះឡើយ ឱ្យគ្នាជួបកូនបន្តិចទៅ ចាំយកទៅដាក់មណ្ឌលកែប្រែ បើប៉ះចោរចិនយួនវិញ មិនហ៊ានប៉ះរោមជើងគេផង ពួកអត់បានការណ៍ទាំងអស់នេះ។ ចាំណា មណ្ឌលកែប្រែ មិនមែនមណ្ឌលសម្លាប់ ឬធ្វើឃាតនោះទេ មានរឿងអីត្រូវវាយ ឬធ្វើទារុណកម្មនោះ ប្រទេសយើងមិនមែនប្រទេសកុម្មុយនិស្តទេ»។

ជាមួយគ្នានេះផងដែរ បុរសជាសប្បុរសជនម្នាក់ ដែលតែងជួយទៅដល់ជនទីទ័លក្រ មានគណនីហ្វេសប៊ុកឈ្មោះ Phalla Phorn ក៏បានសម្តែងក្តីសែនខ្មោចផ្សារ ចំពោះទង្វើរបស់ក្រុមសមត្ថកិច្ចទាំងនោះ និងបានរិះគន់យ៉ាងដូច្នេះថា៖ «ខ្ញុំចង់ជួបក្មេងនេះណាស់ ហ៊ើយ អ្នកអនុវត្តច្បាប់ស្រុកខ្ញុំ ខ្ញុំសូមរិះគន់ចំៗ ថាពិតជាខ្វះជំនាញវិជ្ជាជីវៈណាស់ គ្នីគ្នាឡើងច្រើន បែរជាទុកឲ្យក្មេងតូចមួយ នៅបន្តមើលឃើញរូបភាពស្រស់ៗបែបនោះ…. ក្មេងវាមិនដឹងថា អស់លោកកំពុងតែ អនុវត្តច្បាប់ទេ តែផ្ទុយទៅវិញ វាកំពុងតែមើលឃើញអស់លោក កំពុងតែចាប់វាយធ្វើបាបឪពុកជាទីស្រលាញ់របស់វា….ពិសេស គឺគ្មានអ្នករវីរវល់នឹងវា ហើយយកវាចេញពីទីតាំងនោះសោះ ដែលបណ្ដាលឲ្យរូបភាពនៃការចាប់អ្នកទោសនេះ បែរទៅជាសំ-ល-ា-ប់ផ្លូវចិត្ត ភាពប៉ះពាល់អារម្មណ៍ស្មារតីក្មេង និងគេអាចទទួលជំងឺបាក់ស្បាត ព្រមទាំងជំងឺភ័យខ្លាចនៅក្នុងជីវិតគេទៅថ្ងៃក្រោយជាក់ជាមិនខាន។ ខ្ញុំចង់ជួបក្មេងនេះណាស់ ខ្ញុំពិតជាចង់ជួបគេមែន….មានបងប្អូនណាដឹងថា ក្មេងនេះកំពុងតែឋិតនៅទីណាទេ?»។

បើតាមប្រភពពីអ្នកប្រើប្រាស់ហ្វេសប៊ុក បានប្រាប់ឲ្យដឹងថា ជនល្មើសជាឪពុករូបនោះ រស់នៅភូមិថ្មរាប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ រូបគេក៏ត្រូវបានដឹងថា បានលែងលះគ្នាជាមួយប្រពន្ធ ហើយយកកូនមកនៅជាមួយតាំងពីអាយុ ៣ ខែ ម្ល៉េះ។ ដោយឡែក ចំពោះក្មេងតូចនោះ គឺបច្ចុប្បន្ន ត្រូវបានគេបញ្ជាក់ឲ្យដឹងថា រូបគេត្រូវបានម្តាយមីង យកទៅចិញ្ចឹមជាបណ្តោះអាសន្នហើយ នៅភូមិក្បាលកោះ សង្កាត់កោះទ្រុង ក្រុងក្រចេះ ខេត្តក្រចេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×