Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តូប​អាយុកាល ៥០០ ឆ្នាំ នៅ​ថៃ បាន​ដួល​រលំ​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង រក​ឃើញ​បង្កប់​ក្នុង​នោះ ព្រះពុទ្ធ​បដិមា និង​វត្ថុបុរាណ​ជាច្រើ​ន…

ស្តូប​ចំណាស់មួយ នៅ​វត្ត Si Suphan ក្នុង​ខេត្ត Chiang Mai ភាគ​ខាងជើង​ប្រទេស​ថៃ​ បាន​បាក់រលំ​កាលពី​ម្សិលមិញ ដោយ​បញ្ចេញ​វត្ថុបុរាណ​ព្រះពុទ្ធ​សាសនា​លាក់​ទុកក្នុងនោះ​ ដែលត្រូវបានដឹងថាជាង ៥០០ ឆ្នាំ ​មក​ហើយ។ តែទោះជាយ៉ាងណា ពុំមាន​នរណា​ម្នាក់​រង​របួស​ទេ ហើយ​សាលា​នៅ​ក្បែរ​នោះ​​ ក៏រងផលប៉ះពាល់អ្វីនោះដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ស្តូបចាស់បំផុតមួយ ដែលភាសាថៃហៅថា “ចេឌី” នៅឈៀងម៉ៃ ដែលមានទីតាំងនៅផ្លូវ Wua Lai ក្នុងស្រុក Muang បានដួលរលំនៅម៉ោងប្រហែល ៥ ល្ងាច។ វត្ត Si Suphan ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៥០០ ដែលមានរយៈពេល ៥២២ ឆ្នាំមុន។

ប៉ុន្មាន​ថ្ងៃ​មុន​នេះ ចេតិយ​ដែលមានកម្ពស់​ខ្ពស់​ជាង​អគារ​បី​ជាន់នេះ ​បាន​ចាប់​ផ្ដើម​ផ្អៀង​ទៅ​ម្ខាង។ ហើយស្នាមប្រេះ ក៏ត្រូវបានរកឃើញនៅមូលដ្ឋាននៃរចនាសម្ព័ន្ធ។ ប៉ុន្តែ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ជាច្រើន​ថ្ងៃ ចេតិយ​ក៏​ចាប់ផ្តើម​ទ្រុឌទ្រោម​ខ្លាំង​ឡើងៗ ហើយ​តំបន់​នោះ​ត្រូវ​បាន​ហាមការចេញចូល ដោយគេបាន​ប្រមើល​មើល​ឃើញ​ថា​ចេតិយមិនស្ថិតស្ថេរទៀតទេ ហើយទីបំផុតវាក៏បាន​ដួលរលំតែម្តង។

ចេតិយ​នេះ​គឺ​ជា “Phra That” ឬ​ជា​ចេតិយ​ដែល​គេនិយាយ​ថា ​សម្រាប់​តម្កល់​ព្រះ​សារីរិកធាតុ​ពី​បុរាណ​។ នៅក្រោមគំនរបាក់បែក គេបានរកឃើញព្រះពុទ្ធបដិមា និងវត្ថុបុរាណជាច្រើនទៀត ដែលខ្លះធ្វើពីកញ្ចក់ និងខ្លះទៀតឆ្លាក់ពីថ្ម។

ព្រះចៅអធិការវត្ត Si Suphan ព្រះគ្រូ Phittasutthikhun បានប្រាប់អ្នកសារព័ត៌មានថា ចេតិយនេះត្រូវបានជួសជុលឡើងវិញកាលពី ៤០ ឆ្នាំមុន ប៉ុន្តែបានចាប់ផ្តើមប្រេះម្តងទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ព្រះចៅអធិការ​បាន​មាន​សង្ឃដីកាបញ្ជាក់ថា បើ​ទោះបី​ជា​ស្តូបនេះ​មាន​អាយុកាល​ជាង ៥០០ ឆ្នាំ​ក៏ដោយ ក៏​វា​មិន​មែន​ជា​សំណង់​បុរាណ​ដែល​បាន​ចុះបញ្ជី​ដែរ មាន​ន័យ​ថា ​មិនមាន​ថវិកា​សម្រាប់​ថែរក្សា​វា​ឡើយ​។

ទោះជាយ៉ាងណា ព្រះអង្គ​ពិតជាមានការសោកស្ដាយ​ណាស់ ប៉ុន្តែ​ រីករាយ​ដែល​គ្មាន​នរណា​ម្នាក់​រង​គ្រោះថ្នាក់​។ ព្រះចៅអធិការ​បន្ថែមថា នាយកដ្ឋាន​វិចិត្រសិល្បៈ​នឹង​បើក​ការស៊ើបអង្កេត​លើ​មូលហេតុ​នៃ​ការដួលរលំ​នៃ​ចេតិយ​ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×