កំពូលអ្នកសិល្បករឆ្ពិនភ្នែក Dynamo បានកាន់ធុងជ័រពណ៌ក្រហមមួយដើរជុំវិញ ហើយសួរថា តើក្នុងនេះមានអ្វីដែរឬទេ ?

ក្នុងទឹកមុខពោរពេញដោយការងឿងឆ្ងល់ ប្រជាជនក្នុងតំបន់នោះកំពុងរង់ចាំមើលអ្វីដែលយុវជននោះកំពុងសម្តែងបង្ហាញពួកគេ ហើយគាត់ថា ចាំយកត្រីទៅបរិភោគដោយដៃរបស់គាត់កំពុងកាន់ធុងមួយទទេស្អាត។

ពលរដ្ឋនៅជុំវិញគាត់បានសំឡឹងមើលខាងក្នុងនោះហើយគ្រវីក្បាលជាការអះអាងថា នេះជាធុងមួយទទេ ។

ហើយពួកគេពិតជាងឿងឆ្ងល់ ហើយបើកភ្នែកធំៗរង់ចាំមើលរឿងនឹងកើតឡើង… ។

ក្នុងមួយប៉ព្រិចភ្នែកដោយគ្រាន់តែរលាក់ធុងបន្តិចប៉ុណ្ណោះ Dynamo “ជប់” បានត្រីមួយក្បាលនៅក្នុងធុង ហើយចាក់វាចេញ ។

គេចពីត្រីមួយក្បាលគាត់រលាក់ត្រីចេញ បានរាប់សិបគីឡូគរមួយពំនូក ។
ពិតណាស់អ្នកមានវត្តមាននៅទីនោះពុំអាចបកស្រាយបានថាតើត្រីនោះវាចេញពីណាមកព្រោះចំនួនត្រីនោះ វាមានប្រមាណដល់ទៅ ៣ធុងឯណោះ ។

ដើម្បីឲ្យច្បាស់សូមអញ្ជើញប្រិយមិត្តគួរចំណាយពេលទស្សនាឃ្លីបខាងក្រោមនេះ ៖

