Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​ជិត​ល្អ​ម្ល៉េះ! ប្រទះឃើញ​សព​ស្រ្តី​រូប​ស្អាត​ម្នាក់ នៅក្នុង​វ៉ា​លី អណ្តែត​តាម​ទន្លេមេគង្គ ផ្អើល​ពលរដ្ឋ​ថៃ ស្រាប់តែ​គេ​បញ្ចេញ​ថា ជា​ភរិយា​ក្មេង​​របស់…

កាលពីថ្ងទី៥ ខែតុលា ឆ្នាំ២០២២ កងទ័ពជើងទឹកថៃ បានប្រទះឃើញសាកសពស្រ្តីម្នាក់ ដែលត្រូវបានគេសម្លាប់យ៉ាងព្រៃផ្សៃ ដោយញាត់ចូលក្នុងវ៉ាលីធំមួយ រួចទម្លាក់ចូលក្នុងទឹកទន្លេមេគង្គ ប៉ុន្តែ ក៏បានរសាត់អណ្តែតមកដល់ប្រទេសថៃ ស្ថិតក្នុងភូមិ​លេខ ១០ ឃុំ​ណាក់​ផានម ស្រុកថាផាន់ ខេត្ត ណាខនផាន។

ស្នងការនគរបាល ថា ផាន់ បានឲ្យដឹងថា នៅពេលចុះពិនិត្យ សមត្ថកិច្ចបាន​រក​ឃើញ​វ៉ាលី​ពណ៌​ខ្មៅ​ធំ​មួយ (​​ប្រហែល ៩០ ​សង់ទីម៉ែត្រ ទទឹងប្រវែង​ប្រហែល​ ៦០ ​សង់ទីម៉ែត្រ)។ នៅខាងក្នុង រកឃើញសាកសពស្ត្រី​សក់​វែង​ អាយុ​ប្រហែល ​៣០-៤០ ​ឆ្នាំ កម្ពស់​ប្រហែល​ ១៦០​ សង់ទីម៉ែត្រ ស្បែក​ស ពាក់​អាវយឺត​ដៃ​វែង​ពណ៌​ខៀវ ខោខូវប៊យពណ៌ខៀវ អាវទ្រនាប់ពណ៌ខ្មៅ រុំជាមួយថង់ពណ៌ខ្មៅយ៉ាងតឹង។ មុខ​របស់ជនរងគ្រោះ​ហាក់​ដូច​ជា​ត្រូវ​បាន​វាយ​កម្ទេច​ដោយ​វត្ថុ​រឹង។ លើសពីនេះ សមត្ថកិច្ចក៏បានរកឃើញដុំថ្ម​ធំ​មួយ (ប្រវែងប្រហែល 30 សង់ទីម៉ែត្រ ទទឹង 30 សង់ទីម៉ែត្រ) ដាក់ក្នុងវ៉ាលីនោះ ដោយគេរំពឹង​ថា ​នឹងលិចចូលក្នុងទឹកបាត់ ប៉ុន្តែ​ ពុំបានរក​ឃើញ​ភស្តុតាង​ឯកសារ​ផ្ទាល់​ខ្លួនរបស់ស្រ្តីជនរងគ្រោះនោះទេ។

បើតាមស្លាកស្នាម​របួស​លើ​ផ្នែក​ផ្សេង​ទៀត​នៃ​សព គឺ​មិន​អាច​ធ្វើ​កោសល្យវិច័យ​បាន​ទេ ​ដោយសារ​សភាព​សព​ ដែល​តាម​ការ​ប៉ាន់ស្មាន​ថា អាចត្រូវបានគេសម្លាប់​យ៉ាង​ហោច​៥​ថ្ងៃ​ហើយ។ ប៉ុន្តែ ​សមត្ថកិច្ច​បាន​បញ្ជូន​សព​ទៅ​តម្កល់​នៅ​វិទ្យាស្ថាន​កោសល្យ​វិ​ច្ច័​យ​ នៅ​ខេត្ត​ខនកែន ដើម្បី​ប្រមូល​ភស្តុតាង​លម្អិត​ និងរង់ចាំលទ្ធផលតេស្ត DNA និងក៏ដូចព័ត៌មានបន្ថែមពីសាច់ញាតិ។

លទ្ធផល​ធ្វើ​កោសល្យ​វិច័យ បាន​រក​ឃើញ​មាន​ស្នាម​របួស​ត្រូវ​វាយ​លើ​ពេញផ្ទៃ​មុខ។ ក្នុងនោះដែរ ក៏មានស្លាកស្នាម បាញ់ដោយអាវុធមិនស្គាល់ម៉ាក និងគ្រាប់ចំនួន២គ្រាប់ មិនស្គាល់ទំហំ ចំក្បាល។

បន្ទាប់មក សពនោះត្រូវបានគេស្គាល់ថា គឺ​ជា​ស្ត្រី​ជនជាតិ​ឡាវ អាយុ​ប្រហែល​ ៤០ ​ឆ្នាំ មាន Wipaporn (មិនបញ្ចេញឈ្មោះទាំងស្រុង) ដែលកាន់តំណែងជាប្រធានក្រុមហ៊ុនឯកជន ធ្វើអាជីវកម្មលើគម្រោងសំណង់ធំៗ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។ រថយន្តរបស់ជនរងគ្រោះ ក៏ត្រូវបានគេប្រទះឃើញបោះចោលទៅក្នុងទន្លេមេគង្គ ជាតម្រុយមួយដែលគេជឿថា ហេតុការណ៍នេះ បានកើតឡើងនៅប្រទេសជិតខាងឡាវ ហើយក៏មានកូនស្រីអាយុ៥ឆ្នាំម្នាក់ របស់ជនរងគ្រោះ ក៏មិនទាន់រកឃើញនៅឡើយ។ តែទោះជាយ៉ាងណា សមត្ថកិច្ចថៃបានបញ្ជាក់ថា ​សាកពស្រ្តីនោះ ត្រូវបានរក្សា​ទុក​នៅ​បន្ទប់​បញ្ចុះ​សព ​នៅ​មន្ទីរពេទ្យ​ខេត្ត Nakhon Phanom ដើម្បី​រង់ចាំ​សាច់​ញាតិ​មក​បញ្ជាក់ និងទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

តែអ្វីដែលភ្ញាក់ផ្អើលខ្លាំងនោះ គឺស្របពេលហេតុការណ៍នេះបានកើតឡើងផ្អើលក្នុងប្រទេសថៃ គេក៏បានប្រទះឃើញទំព័រហ្វេសប៊ុកឡាវមួយ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ស្រាប់តែបានបញ្ចេញរូបភាពស្រ្តីរងគ្រោះ និងកូនស្រីបាត់ខ្លួន គឺជាប្រពន្ធកូនរបស់នាយករដ្ឋមន្រ្តីឡាវតែម្តង ដោយបានសរសេរបញ្ជាក់បែបនេះថា៖​ «ករណីឃាតកម្មប្រពន្ធក្មេង! ការស្លាប់របស់ភរិយានាយករដ្ឋមន្ត្រី នឹងបញ្ចប់ដោយសាមញ្ញ ដូចជាមិនដឹង មិនឃើញ មិនឮ ឬបដិសេធអ្វីសោះ បិទព័ត៌មានដោយស្ងប់ស្ងាត់ល្អណាស់។ ប្រពន្ធ​នាយក​រដ្ឋមន្ត្រី​ស្លាប់​ហើយ លាតត្រដាង​ច្រើន ឈ្មោះជា​នាយក​រដ្ឋមន្ត្រី​មិន​ខ្មាស ​អ្នក​កាសែត​ឡាវ​មិន​ហ៊ាន​ផ្សាយ​ព័ត៌មានទេ ប៉ុន្តែ អ្នក​កាសែត​ថៃ​ចុះ​ផ្សាយ​ព័ត៌មាន​ព្រោងព្រាត។ សូមតាមដានភាគបន្ត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×