Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារា​ស្រី​ម្នាក់​ហួសចិត្ត​មនុស្ស​មួយចំនួន ដែល​បាន​ខ​មិន​រូប​ថត ថា​ម្តាយ​នាង​សម​ជា «អ្នកបម្រើ» តែ​នាង​ឆ្លើយតប​ទៅវិញ​បែប​នេះ​ថា…

ថ្មីៗនេះ តារាសម្តែងស្រីជនជាតិម៉ាឡេស៊ី នាង Anna Jobling បានថតរូបជាមួយម្តាយរបស់នាងយ៉ាងរីករាយ និងចែករំលែករូបថតទាំងនោះនៅលើបណ្តាញសង្គម។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺវាបែរជាត្រូវបានវាយប្រហារពីសំណាក់មនុស្សមួយចំនួន ដែលបានគិតឃើញនូវគំនិតអវិជ្ជមានបែបនេះទៅវិញ។

ជាក់ស្តែង​ មនុស្សមួយចំនួន បានខមិនអំពីម្តាយរបស់ Anna ថា ម្តាយរបស់នាងមើលទៅដូចជាអ្នកបម្រើរបស់នាងអ៊ីចឹង។ ក្នុងនោះ អ្នកខ្លះបាននិយាយថា៖ «ខ្ញុំគិតថា គាត់គឺជាអ្នកបម្រើរបស់នាង ហើយពិតជាល្អណាស់​ ដែលនាងគោរពអ្នកបម្រើរបស់នាងបែបនេះ»។

ក្នុងបទសម្ភាសន៍ជាមួយ Xtra, Anna បាននិយាយថា៖ «តើអ្នកមានអារម្មណ៍យ៉ាងណា ប្រសិនបើមាននរណាម្នាក់ មិនគោរពម្តាយ ឬឪពុករបស់អ្នក?»។

នៅពេលត្រូវបានគេសួរថា តើម៉ាក់ដឹងពីអ្នកដែលបានខមិនទេ? Anna បាននិយាយថា សំណាងល្អ ដែលម្តាយរបស់នាងជាមនុស្សរឹងមាំ គាត់មិនខ្វល់ពីសម្តីរបស់ពួកគេ គាត់យកចិត្តទុកដាក់តែនាងប៉ុណ្ណោះ។

តែទោះជាយ៉ាងណា Anna ក៏បានថ្លែងអំណរគុណ ទៅដល់អ្នកគាំទ្រ ដែលតែងគាំទ្រនាងរហូតមកទល់ពេលនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×