ថង់នីឡុងជាង ៨០ ទម្ងន់ប្រមាណ ៨ Kg ត្រូវបានរកឃើញក្នុងក្រពះរបស់សត្វត្រីបាឡែន ១ក្បាល ដែលងាប់នៅឆ្នេរសមុទ្រភាគខាងត្បូងខេត្តសុងក្លា ប្រទេសថៃ ថ្ងៃទី ០២ ខែមិថុនា ។
សត្វត្រីបាឡែន ត្រូវបានរកឃើញរសាត់មកទើរឆ្នេរសមុទ្រក្នុងស្ថានភាពខ្សោយ មិនអាចស៊ីអ្វីបាន ។ ភ្នាក់ងារផ្លូវសមុទ្រ និងធនធានសមុទ្រថៃ បានប្រឹងប្រែងជួយសង្គ្រោះវាអស់រយៈពេល៥ថ្ងៃ តែមិនអាចសម្រេចបាន ។
លោក Jutunporn Buruspat អ្នកដឹកនាំស្ថាប័នធនធានសមុទ្រថៃ ឲ្យដឹងថា ពួកគេកំពុងមានផែនការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសំរាមជ័រក្នុងថ្ងៃសមុទ្រពិភពលោក ៨ ខែមិថុនា និងអំពាវនាវប្រជាជនចៀសវាងប្រើប្រាស់ថង់ជ័រ ។
ថៃជាប្រទេសមានអត្រាអ្នកប្រើប្រាស់ថង់ជ័រ ក្នុងកម្រិតខ្ពស់បំផុតពិភពលោក ។ រដ្ឋាភិបាលថៃបានបើកយុទ្ធនាការមួយបន្ថយប្រើប្រាស់ថង់ជ័រ និងប្តូរទៅប្រើប្រាស់ថង់អាចកែច្នៃជាថ្មី ៕ លីសា
epa06781945 A handout photo made available by ThaiWhales.org on 03 June 2018 shows the total 80 pieces of plastic bags were found in a stomach of Short-Finned Pilot Whale after an autopsy in Songkhla province, southern Thailand, 01 June 2018. The short-finned pilot whale reportedly died after swallowing 80 plastic bags weighing eight kilograms that were found in its stomach after an autopsy. EPA/THAIWHALES / HANDOUT NO REUSE/ EMBARGO CONDITIONS – ATTENTION: ONLY PERMITS THE PUBLICATION UNTIL 02 JULY 2018 HANDOUT EDITORIAL USE ONLY/NO SALES/NO ARCHIVES