ហេតុការណ៍នៃការបាញ់ប្រហារ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ នៅស្រុក Uthai Sawan ខេត្ត Nong Bua Lamphu កាលពីវេលាថ្ងៃត្រង់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ពីសំណាក់ជនល្មើសជារបស់អតីតមន្ត្រីប៉ូលិសម្នាក់ ដែលត្រូវបានជាប់ចោទពីបទគ្រឿងញៀន បណ្តាលឲ្យមនុស្សរហូតដល់ ៣៧ នាក់ ស្លាប់ ក្នុងនោះមានអ្នកគ្រូបង្រៀនមានផ្ទៃពោះអាយុ ៨ ខែម្នាក់ ផងដែរ។
ដោយឡែក មកចាប់អារម្មណ៍នៅលើបណ្តាញសង្គមហ្វេសប៊ុក គេក៏បានឃើញប្តីរបស់អ្នកគ្រូបង្រៀននៅមណ្ឌលអភិវឌ្ឍន៍កុមារ បានសម្តែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះប្រពន្ធមានផ្ទៃពោះដែលបានស្លាប់ និងសូមឲ្យមនុស្សជាទីស្រឡាញ់របស់គាត់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រពន្ធបីបាច់ថែរក្សាកូន និងសិស្សទាំងអស់ ទៅកាន់ឋានសួគ៌។
បង្ហោះជាមួយរូបថតអនុស្សាវរីយ៍កាលជាគូស្នេហ៍ និងប្រពន្ធមានផ្ទៃពោះ ព្រមទាំងរូបអេកូ ជិតដល់ថ្ងៃសម្រាលទៅហើយ បុរសជាប្តីរូបនោះ បានពោលពាក្យទាំងក្តីរំជួលចិត្តយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអរគុណចំពោះការគាំទ្រ និងលើកទឹកចិត្ត ដែលអ្នកទាំងអស់គ្នាបានផ្តល់ឱ្យខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ។ ភរិយាខ្ញុំបានបម្រើជាគ្រូបង្រៀនអស់ពីសមត្ថភាព។ តើឧក្រិដ្ឋជនធ្វើនេះដើម្បីអ្វី? សូមដួងវិញ្ញាកន្ខន្ធអូនបានទៅកាន់ស្ថានសួគ៌ណា៎ កុំបារម្ភអី ប្រពន្ធសម្លាញ់ បងនឹងមើលថែឪពុកម្ដាយឲ្យបានល្អ»។
បន្ថែមពីលើនេះ ប្តីរបស់អ្នកគ្រូរងគ្រោះ ក៏បានបង្ហោះឃ្លីបមួយ ដោយភ្ជាប់ជាមួយចំណងជើងថា៖ «សូមអ្នកទាំងអស់គ្នាក្លាយជាទេវតានៅស្ថានសួគ៌ សូមថែរក្សាកុមារ និងសិស្សានុសិស្សបានសុខសាន្ត»។
នៅថ្ងៃទី៧ តុលា បុរសជាប្តី ក៏បានបន្តបង្ហោះរូបថតប៉ុន្មានសន្លឹក ភ្ជាប់ជាមួយហ្វេសប៊ុកប្រពន្ធ ដោយរៀបរាប់ថា «ភ្ញាក់ឡើង អៃ ណែផុន ត្រជាក់អត់ អូន?» ដែលធ្វើឲ្យមហាជនសម្តែងក្តីរំជួលចិត្ត និងផ្តល់កម្លាំងចិត្តច្រើន៕ រក្សាសិទ្ធិដោយ៖









