Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅ​គគុក! ខាត់ សុ​ឃីម, ប្អូនស្រី ផ្ទុះ​រឿង​ជាមួយ​អ្នកធានា​តារា​ខ្មែរ​ទៅ Show កម្មវិធី​នៅ​អាមេរិ​ក ហែ.កហួ.រ​គ្នា​បែកផ្សែ​ង ទាក់ទង​រឿង​មួយ​នេះ…

ថ្មីៗនេះ រឿងរ៉ាវដ៏ក្តៅគគុកមួយ រវាងតារាពហុជំនាញអ្នកនាង ខាត់ សុឃីម និងបុរសម្នាក់នៅអាមេរិកជាអ្នកហៅតារាទៅ Show (សម្តែង) បានធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងចំណោមមជ្ឈដ្ឋានមហាជនទាំងអ្នកនៅស្រុកខ្មែរ និងអាមេរិក បង្កការវែកញែកឡើងចម្រូងចម្រាស់ ទាក់ទងរឿងអ្នកនាង ខាត់​ សុឃីម និងប្អូនស្រី បានចោទប្រកាន់អ្នកធានារូបនោះថាបានធ្វើស៊ីពួកនាង…។

រឿងរ៉ាវបានចាប់ផ្តើមផ្ទុះឡើង គឺនៅពេលដែលអ្នកនាង ខាត់ សុឃីម និងគ្រួសារ បាន Live រអ៊ូររទាំនៅព្រលានយន្តហោះមួយ ដោយរង់ចាំជើងយន្តហោះរាប់ម៉ោង ហើយបាននិយាយថា លើកទី១ហើយ ក្នុងឆាកជីវិត ដែលអ្នកធានា (ស្ព័នស័រ) ទៅច្រៀង ធ្វើស៊ីសាហាវ ដោយ Book (កក់សំបុត្រយន្តហោះ) សម្រាប់គ្រួសារអ្នកនាង អស់ម្នាក់ 158$ ពីកាលី ទៅបុស្តុន មិន (direct fly) ដោយត្រូវរង់ចាំទិញសំបុត្រយន្ត ហោះបន្តកាន់បុស្តុនពីរបីដំណាក់។

ក្រោយពីបានឃើញ ខាត់ សុឃីម ចេញមកនិយាយរឿងធ្វើស៊ីបែបនេះ ស្រាប់តែបុរសរូបនោះដែលមានឈ្មោះ អ៊ុយ ដារុន បានធ្វើការ Live វីដេអូបកស្រាយដោយសួរថា តើគាត់ធ្វើស៊ីរបៀបម៉េចទៅ បើគាត់ខំហៅទៅ show ច្រើនកន្លែង ហើយអាចរកលុយបានជាង ១ម៉ឺនដុល្លារ ឯណោះ។ ដោយឡែក ទាក់ទងរឿងរអ៊ូ Book សំបុតយន្តហោះមិនហោះ direct ធ្វើឲ្យរង់ចំខាតពេលវេលាពីរបីដំណាក់ អ្នកធានាតារាទៅសម្តែងរូបនេះ ក៏បាននិយាយថា ខាត់ សុឃីម ជាពិសេសប្អូនស្រីអ្នកនាង ខាត់ ស្រីវង ដែលរស់នៅអាមេរិកយូរហើយ សុទ្ធតែមនុស្សភ្នង មកពីស្រែភ្លើសុទ្ធ អត់ដឹងពីការហោះហើរនៅអាមេរិក។

បុរសរូបនេះក៏បានបញ្ជាក់ឲ្យដឹងថា រូបគាត់បានធានាចេញថ្លៃធ្វើដំណើរតែ២នាក់ គឺអ្នកនាង ខាត់ សុឃីម និងប្អូនស្រីប៉ុណ្ណោះ ចំណែកគ្រួសារក្រៅពីអ្នកទាំងពីរ គឺគាត់មិនធានាឡើយ (មិនបានហៅមកទេ)។ តែទោះជាយ៉ាងណា គាត់សុខចិត្ត Book សំបុត្រយន្តហោះ ជួលឡានឲ្យជិះមួយគ្រួសារទាំង៩នាក់ និងសូម្បីរកផ្ទះមិត្តភក្តិឲ្យស្នាក់នៅទៀតផង ប៉ុន្តែ ពួកគេបែរជាមិនដឹងគុណ ហើយចោទថា លោកធ្វើស៊ី តើធ្វើស៊ីត្រង់ណា? បើជួយឲ្យបានរកលុយពីការ show រហូតជាង១ម៉ឺនដុល្លារ។

តែក្រោយពីឃើញអ្នកហៅតួទៅ show ខាងលើ បាននិយាយបកស្រាយពីភាពត្រឹមត្រូវរបស់ខ្លួន ដែលធ្វើឲ្យមនុស្សជាច្រើន ជាពិសេសអ្នកនៅអាមេរិក រិះគន់ជេរប្រមាថធ្ងន់ៗ ទៅកាន់ពួកខ្លួន អ្នកនាង ខាត់ សុឃីម និងប្អូនស្រី ក៏បាន​ Live ហែកទម្លាយចេញថា បុរសឈ្មោះ អ៊ុយ ដារុន រូបនេះ គឺជាមនុស្សកំសាកញី មិនមែនជាអ្នកធានាគ្រប់គ្រងដែលមានការទទួលខុសត្រូវឡើយ ពោលគឺក្រឡុកពួកនាងគ្រប់សព្វបែបយ៉ាង ទាំងការកក់សំបុត្រយន្តហោះ កុកសណ្ឋាគារស្នាក់នៅ ជួលឡានជិះធ្វើដំណើរ មកយកមានការយឺតយ៉ាវខ្លាំង គឺធ្វើឲ្យឈឺក្បាលខ្លាំងតែម្តង…។

ដោយសារតែរឿងនេះហាក់មិនបញ្ចប់ ថ្មីៗនេះ អ្នកនាង ខាត់ សុឃីម ក៏បានធ្វើការបកស្រាយបន្ថែមថា ធ្វើដំណើរទៅអាមេរិក គឺអត់មានអ្នកស្ពាន់ស័រហៅទៅសម្តែងទេ តែអ្នកនាង និងគ្រួសារ៤នាក់ ទៅលេងប្អូនស្រី និងម្តាយនៅទីនោះ​ប៉ុណ្ណោះ។ អ្នកនាង ខាត់ សុឃីម បន្តថា ទៅដល់សហរដ្ឋអាមេរិក ពេលឃើញអ្នកនាង Live លោក អ៊ុយ តារុន ក៏បានខលមកប្អូនស្រីអ្នកនាង ខាត់ ស្រីវង ចង់បានអ្នកនាង ទៅសម្តែងកម្មវិធីផ្សេងៗ។ ប៉ុន្តែ ក្នុងនោះ អ្នកនាង ខាត់ សុឃីម បានដាក់លក្ខខណ្ឌថា រាល់ការទៅសម្តែង គឺលោក អ៊ុយ ដារុន ត្រូវតែចេញថ្លៃធ្វើដំណើរ សម្រាប់តែអ្នកនាង និងប្អូនស្រី។ ចំណែកសមាជិកគ្រួសារអ្នកនាងផ្សេងទៀតមិនមែនជាអ្នកសម្តែង គឺជាតួនាទីរបស់គ្រួសារអ្នកនាងជាអ្នកចេញសាហ៊ុយធ្វើដំណើរផ្ទាល់។ ត្រង់ចំណុចនេះ គឺភាគីទាំងសងខាងបានយល់ព្រមគ្នា។

អ្នកនាង ខាត់ សុឃីម បាននិយាយថា រាល់ទៅ Show កម្មវិធីផ្សេងៗ គឺប៊ុកសំបុត្រយន្តហោះ មានឈ្មោះអ្នកនាង ប្អូនស្រី (ខាត់ ស្រីវង) ម្តាយ និងប្តីរបស់នាង។ ប៉ុន្តែ ធាតុពិតជាក់ស្តែង យកលុយពីការសម្តែងតែពីរនាក់ គឺអ្នកនាង និងប្អូនស្រីប៉ុណ្ណោះ និងមានកន្លែងខ្លះ អ្នកនាងទទួលបានថវិកាតែម្នាក់ឯងទេ។

អ្នកនាង ខាត់ សុឃីម ក៏បានឲ្យដឹងថា អ្នកនាងមានភស្តុតាងចំណាយលើថ្លៃសំបុត្រយន្តហោះ, ថ្លៃស្នាក់នៅសណ្ឋាគារ និងចំណាយលើការហូបចុកផ្ទាល់ខ្លួន ដែលមិនដូចលោក អ៊ុយ តារុន បាននិយាយបំភ្លើសការពិតថា ខ្លួនបានចេញលើការចំណាយ pay ទៅលើគ្រួសារអ្នកនាងគ្រប់សព្វទាំងនោះឡើយ។

តែទោះជាយ៉ាងណា អ្នកណាធ្វើស៊ី ក្រឡុកអ្នកណា អ្នកណាមិនដឹងគុណគេយ៉ាងណា គឺមានតែមហាជនទេ ដែលអាចវិនិច្ច័យ និងពិចារណា ទៅតាមការបកស្រាយវីដេអូរបស់ភាគីទាំងពីរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×