Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្បាប់គឺច្បាប់ កុំ​ខ្លាំង! បុរស​ជនជាតិ​ចិន​ម្នា​ក់ បង្ហាញ​កាយវិការ​ដ៏​មិន​សមរម្យ ដាក់​មន្រ្តី​ព្រលា​នយន្ត​ហោះ​អូស្រ្តា​លី រឿង​វេច​ខ្ចប់​ចំណីអាហារ​ហាមឃាត់ ចុងក្រោយ​គឺថា…

បុរសជនជាតិចិនវ័យចំណាស់អាយុខ្ទង់ ៦០ ឆ្នាំ ម្នាក់ បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់អ៊ីនធើរណែត សម្តែងការហួសចិត្តជាខ្លាំង បន្ទាប់ពីបានឃើញអាកប្បកិរិយាកាយវិការដ៏មិនសមរម្យរបស់រូបនេះ ជាពិសេស ស្តោះទឹកមាត់ដ៏គ្មានសុជីវធម៌ នៅចំពោះមុខមន្រ្តីត្រួតពិនិត្យចំណីអាហារ នៃព្រលានយន្តហោះស៊ីដនី ប្រទេសអូស្រ្តាលី។

ជាក់ស្តែង បុរសជនជាតិចិនរូបនេះ បានបាប់ផ្តើមប្រតិកម្មច្រឡោតខឹងភ្លាមៗ នៅពេលមន្រ្តីស្រីម្នាក់ បានសុំធ្វើការឆែកឆេរវ៉ាលីទាំង២របស់គាត់។ បុរសនេះ បានបដិសេធ និងសូម្បីស្បថថា មិនមានអ្វីខុសច្បាប់ (គ្មានកាំភ្លើង គ្មានរបស់អ្វីត្រូវបំពុល) នៅក្នុងនោះទេ តែទោះជាយ៉ាងណា មន្រ្តីត្រូវតែធ្វើការឆែកឆេរ។ នៅពេលសុំចាក់សោ បុរសរូបនេះបានឆ្លើយថា គ្មានសោទេ ដែលបង្ខំឲ្យមន្រ្តីត្រូវប្រើកន្ត្រៃដែកកាត់តែម្តង។

នៅពេលឆេកឆេរ មន្រ្តីស្រីបានរកឃើញកញ្ចប់ចំណីអាហារខុសច្បាប់ជាច្រើន ដែលត្រូវបានហាមឃាត់ចូលប្រទេសអូស្រ្តាលី។ តែអ្វីដែលភ្ញាក់ផ្អើលនោះ គឺនៅពេលមន្រ្តីបានប្រាប់ថា នឹងត្រូវផាកពិន័យចំនួន 340$ បុរសចិនរូបនេះ បានឆ្លើយថា គ្មានលុយទេ ។ ហើយនៅពេលមន្រ្តីនិយាយថា បើគ្មានលុយ នឹងត្រូវឡើងទៅតុលាការ បុរសរូបនេះ បានឆ្លើយយ៉ាងរំភើយថា ចង់ឡើងតុលាការឡើងទៅ អត់បញ្ហាទេ!។

បុរសគ្មានការគោរព និងស្គាល់ពីច្បាប់រស់នៅប្រទេសផ្សេងរូបនេះ ក៏ត្រូវបានលឺនិយាយថា នៅក្នុងប្រទេសចិន គឺអូខេ គេអនុញ្ញាតទៅហើយ ខណៈមន្រ្តីស្រីក៏បានតបទៅវិញថា នៅប្រទេសចិនផ្សេង នៅប្រទេសអូស្រ្តាលីផ្សេង ច្បាប់មិនដូចគ្នាទេ។ បុរសរូបនេះ ក៏បាននិយាយដាក់មន្រ្តីថា រូបគាត់បានកំពុងរស់នៅក្នុងប្រទេសអូស្រ្តាលី អស់រយៈពេល ២០ ឆ្នាំ ហើយៗ បើផាកពិន័យពីគាត់ នោះរដ្ឋាភិបាលអូស្រ្តាលី មិនសប្បាយចិត្តនោះទេ។ តែទោះជាយ៉ាងណា ចុងក្រោយ បុរសមានចិត្តជំនះរូបនេះ ក៏សម្រេចចិត្តបង់លុយចំនួន 340$។

ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គម រិះគន់ថា៖ «បើ​​គាត់​រស់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ​រយៈពេល ២០​ឆ្នាំ នោះគាត់​គួរ​តែ​ដឹង​ពី​ច្បាប់ ឬ​ការហាម​ឃាត់ ​មុន​ពេល​ឆ្លង​កាត់​ព្រលាន​យន្តហោះហើយ, មនុស្ស​ប្រភេទ​នេះ​មិន​សូវ​គោរព គឺពិបាកនិយាយជាមួយណាស់,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@border889988 #australia #australian #sydney #melbourne #adelaide #fypシ #foryou #fyp #foryoupage #tiktok #viral #immigrant #immigration #bordersecurity #frontline #immigrationaustralia ♬ original sound – Bordersecurity889988
×