នៅក្នុងវីដេអូកំពុងទទួលការចាប់អារម្មណ៍មួយ ដែលត្រូវបានចែករំលែកនៅលើ TikTok ដោយអ្នកដំណើរគ្រួសារមួយ ឈប់រថយន្តថត បានបង្ហាញឲ្យឃើញសត្វដំរីធំៗចំនួន៣ក្បាល កំពុងដើរឆ្លងកាត់នៃកំពូលព្រៃភ្នំ។
យោងតាម Kosmo, សហគមន៍ Orang Asli នៅ Gua Musang ប្រទេសម៉ាឡេស៊ី ជឿជាក់ថា ករណីដ៏ចម្លែកសត្វដំរីឡើងភ្នំក្នុងតំបន់ Simpang Kuala Betis-Lojing កាលពីប៉ុន្មានថ្ងៃមុននេះ គឺជាសញ្ញាដំបូងនៃគ្រោះធម្មជាតិដែលនឹងកើតឡើង។
អ្នកភូមិម្នាក់ឈ្មោះ Pelinejon Assut អាយុ ៣៨ឆ្នាំ បាននិយាយថា កាលពីអតីតកាល សហគមន៍ Orang Asli បានប្រើប្រាស់សត្វជាផ្នែកនៃជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ប៉ុន្តែ ក្រោយពីជម្រករបស់ពួកវាត្រូវបានលុកលុយ ឬ វង្វេងដើម្បីស្វែងរកអាហារ នោះក្រុមដំរីហាក់ដូចជាចង់ផ្តល់សញ្ញាថា នឹងមានគ្រោះមហន្តរាយ ឬគ្រោះធម្មជាតិបន្ទាប់ពីនេះ។
អ្នកភូមិរូបនេះ បានបន្តថា៖ «ដូច្នេះ សហគមន៍ Orang Asli បានយកករណីនេះ ទុកជាសញ្ញាសម្រាប់គ្រប់គ្នា ដើម្បីត្រៀមខ្លួនសម្រាប់រដូវខ្យល់មូសុង ក្នុងពេលឆាប់ៗនេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



@aimantransport #lojing #fyp ♬ bunyi asal – Harris Mat Rasid