ពិតណាស់ ផ្លូវល្បឿនលឿន គឺចាប់តាំងពីបើកឲ្យដំណើរសាកល្បងមក ឃើញថា មានបញ្ហាជាបន្តបន្ទាប់ ដែលធ្វើឲ្យមហាជនរិះគន់ថា គោលការណ៍គេ គឺដឹងតែលុយស្អីក៏លុយដែរ ជាពិសេសសូម្បីតែឡានខូច ក៏ហាមមិនឲ្យជួយអូសគ្នានោះទេ គឺត្រូវតែជួលស្ទួច។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ មជ្ឈដ្ឋានមហាជនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងហាក់ស្រង៉ាកចិត្តសឹងគ្រប់គ្នាបណ្តើរៗហើយ នៅពេលដែលបានដឹងថា រថយន្តខូចតាមផ្លូវ គឺគេមិនអនុញ្ញាតឲ្យឡានផ្សេង ឬឡានធ្វើដំណើរដូចគ្នាអូស (សណ្តោង) ឡើយ គឺមានតែឡានស្ទួចរបស់ក្រុមហ៊ុនផ្លូវល្បឿនលឿនប៉ុណ្ណោះ ដែលមានសិទ្ធិអូស ហើយសេវាអូសវិញ គឺចាប់ផ្តើមវិលកង់ ១០ គីឡូម៉ែត្របូង គិតក្នុងតម្លៃ 100$ និងបន្ទាប់មកគុណបន្ថែមតម្លៃអូសបន្ត 0.3 $ (ស្មើ ១២០០ រៀល)។
ទាក់ទងរឿងហាមមិនឡានផ្សេង ឬ ឡានអ្នកដំណើរដូចគ្នាអូស គឺត្រូវតែជួលឡានស្ទួច ១០គីឡូម៉ែត្រ 100$ នេះផងដែរ ថ្មីៗនេះទៀត មហាជនពិតជាមានការហួសចិត្តជាខ្លាំង នៅពេលបានឃើញអ្នកដំណើររថយន្តស៊េរីទំនើបមួយ បានបង្ហោះថា ផ្លូវល្បឿនលឿន បែកកង់ មិនឲ្យអែបកៀនដូរកង់ទេ គឺទាមទារស្ទួច 10 km=100$ តែគ្មានជំនាញធ្វើឲ្យបែកកាងក្រោយខ្ទេចទៀត ពិតជាហួសចិត្តណាស់។
ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គមជាច្រើន បានលើកឡើងជាការរិះគន់ថា៖ «ពេលនេះ អ្នកបើកផ្លូវល្បឿនលឿនទឹកភ្នែកហើយ, អីគេ បែកកង់មិនអោយដូរកង់ ច្បាប់ពីណាមក លោកព្រះ!, ស្ទូចអោយពេញតម្លៃ សងក៏អោយពេញតម្លៃដែរ ខាតពេល 500$ បែកកាង1000$ ថ្លៃស្ទូច 500$ ទារវិញទៅ, គំនូសផ្លូវខាងស្ដាំគេធ្វើសម្រាប់អែបកៀន ពេលរថយន្ដមានបញ្ហា ហេតុអ្វីត្រូវហាម ហើយតម្រូវស្ទួចបែបនេះ?, បើអ្នកមានលុយរត់លើផ្លូវហ្នឹង ទ្រាំទៅ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




@tel077525252 #ផ្លូវល្បឿនលឿន #បែកកង់ #អែបកៀន #មិនអោយ #ដូរកង់ឡាន #ទាមទារ #ស្ទូច #10km=100$ #គ្មានជំនាញ #ធ្វើអោយ បែកកាង #ខ្ទេចអស់😱😱😱 ♬ ឧប សគ្គស្នេហ៍ – 27 Studio