Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! ភូមិ​មួយ​នៅ​ឥណ្ឌា ត្រូវ​បាន​ហៅថា «ភូមិ Youtube» ព្រោះ​ប្រជាជន​ភាគច្រើ​ន គឺជា Youtuber ចាប់ពី​អាយុ ១៥ ឆ្នាំ រហូតដល់…

Tulsi ជាភូមិតូចមួយនៅក្នុងរដ្ឋ Chhattisgarh របស់ប្រទេសឥណ្ឌា ត្រូវបានគេស្គាល់ថាជា “ភូមិ Youtube” ដោយសារតែមួយភាគបីនៃចំនួនប្រជាជន គឺសុទ្ធសឹងជាអ្នកបង្កើតវីដេអូ ដើម្បីសាងប្រាក់ចំណូលសម្រាប់ការរស់នៅរបស់ពួកគេ។

ពិតណាស់ មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក បានកំពុងប្រឹងប្រែងព្យាយាមបង្កើតអាជីពជាអ្នកបង្កើតវីដេអូ។ ប៉ុន្តែ​គ្មាន​កន្លែង​ណា​ដែល​ផ្តោត​លើ YouTubers ជាង​នៅ​ភូមិ Tulsi ជាតំបន់​ជនបទ​តូចមួយ​នៅ Chhattisgarh ​ដែល​មានប្រជាជនជាង​មួយ​ភាគ​បី កំពុង​ធ្វើ​វីដេអូ​យ៉ាង​សកម្ម ​និង​បង្ហោះ​វា​លើ YouTube ដើម្បី​រក​ប្រាក់​ចំចូល។ អ្នកបង្កើតទាំងនោះ គឺធ្លាប់ជាកសិករ ប៉ុន្តែ បានផ្លាស់ប្តូរជាអាជីព បន្ទាប់ពីបានឮថាមិត្តភក្ដិរបស់ពួកគេមួយចំនួនរកបានប្រាក់ចំណូលកើនឡើងទ្វេដង ក្នុងការបង្កើតវីដេអូ YouTube ពួកគេបានសម្រេចចិត្តថាវាដល់ពេលចាប់យកអាជីពនេះ។

រឿងរ៉ាវនៃភូមិ YouTube របស់ប្រទេសឥណ្ឌាមួយនេះ គឺបានចាប់ផ្តើមនៅពេលបុរសពីរនាក់គឺ Gyanendra Shukla និង Jai Verma ដែលបានចាកចេញពីការងាររបស់ពួកគេជាវិស្វករបណ្តាញ និងគ្រូបង្រៀនរៀងៗខ្លួន ដើម្បីធ្វើមាតិកាវីដេអូ។ មិនយូរប៉ុន្មាន ពួកគេបានចាប់ផ្តើមរកប្រាក់បានមួយកាក់ ពីកិច្ចខិតខំប្រឹងប្រែងថ្មីរបស់ពួកគេ ហើយពាក្យនៃភាពជោគជ័យរបស់ពួកគេ បានសាយភាយពេញភូមិ ហើយក៏បានបំផុសគំនិតអ្នកដទៃឱ្យដើរតាមគន្លងរបស់ពួកគេ។

Shukla បានប្រាប់ទីភ្នាក់ងារព័ត៌មាន ANI ថា៖​ «ខ្ញុំបានធ្វើការនៅ SBI កាលពីមុន ជាវិស្វករបណ្តាញ។ ការិយាល័យរបស់ខ្ញុំមានអ៊ីនធឺណិតល្បឿនលឿន ហើយខ្ញុំធ្លាប់មើលវីដេអូ YouTube នៅទីនោះ។ ខ្ញុំចូលចិត្តភាពយន្ត។ នៅក្នុងឆ្នាំ 2011-12 កំណែថ្មីរបស់ YouTube ត្រូវបានបើកដំណើរការ នៅ​ពេល​នោះ​មាន​ឆានែល​យូធូប​តិច​ណាស់​ ខ្ញុំមិនពេញចិត្តនឹងការងារ 9 ទៅ 5 របស់ខ្ញុំទេ។ ដូច្នេះ​ហើយ​ខ្ញុំ​បាន​ចាក​ចេញ​ពី​ការងារ ហើយ​ចាប់​ផ្ដើម​ជាមួយ YouTube»។

គួរបញ្ជាក់ថា ប្រហែល ៤០ ភាគរយនៃប្រជាជនក្នុងភូមិឥឡូវនេះ បានកំពុងចូលរួមក្នុងការបង្កើតមាតិកាវីដេអូ នៅលើបណ្តាញសង្គមដូចជា YouTube, TikTok ឬ Instagram ដោយមានទាំងក្មេងៗអាយុ ១៥ ឆ្នាំ និងចាស់ជាងគេគឺជាជីដូនអាយុ ៨៥ ឆ្នាំ។ ឆាណែលធំៗចំនួន ៤០ ដែលមានមូលដ្ឋាននៅក្នុងភូមិ Tulsi គឺធ្វើចាប់ពីរឿងកំប្លែង និងតន្ត្រី រហូតដល់ការអប់រំ និង DIY ជាមួយនឹងចំនួនអ្នកជាវ (subcribe) ច្រើនជាង 100,000 នាក់ ដែលមានប្រជាប្រិយបំផុតនៅលើ YouTube តែមួយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×