Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មីទៀត​ហើយ! អស់ពី​ឆ.ក់​ទូរស័ព្ទ កាបូប​តាមផ្លូវ ឥឡូវ បែកគំនិត​មក​ឆ.ក់​ខោអាវ​បោកអ៊ុត​វិញ​ម្តង

ថ្មីៗនេះ វីដេអូមួយ ដែលបង្ហាញក្មេងទំនើបជាចោរ១ក្រុម ជិះម៉ូតូធ្វើសកម្មភាពឆក់ខោអាវផ្ទះបោកអ៊ុតមួយកន្លែង ដែលដាក់ព្យូរហាលជាប់ចិញ្ចើមផ្លូវ បានធ្វើឲ្យមហាជនជាអ្នកប្រើប្រាស់បណ្តាញសង្គម ឃើញហើយពិតជាគួរឲ្យហួសចិត្តខ្លាំងបំផុត។

តែទោះជាយ៉ាងណា ក្រោយករណីនេះបានកើតឡើង ផ្ទះម្ចាស់រងគ្រោះ បានបង្ហោះសារតាមបណ្តាញសង្គម សូមឲ្យអាជ្ញាធរមូលដ្ឋាន ជួយអន្តរាគមន៍ និងការពារសន្តិសុខផង ដោយបានប្រាប់ឲ្យដឹងថា៖ ផ្ទះរបស់គាត់ស្ថិតនៅទល់​មុខ​បុរី​៩៩៩​ បឹងទំពុន​ សង្កាត់​បឹង​ទំពុន​ទី​២​ ខណ្ឌ​មានជ័យ​ ភ្នំពេញ ដោយគ្រួសារ​របស់គាត់​ប្រកប​អាជីព​បោកអ៊ុត​។

ប៉ុន្តែ នៅវេលាម៉ោង ៣ និង ៥៨ នាទី ​រសៀល​ ស្រាប់តែមាន​ក្មេងទំនើង​មួយ​ក្រុម ជិះម៉ូតូ៣គ្រឿង មានគ្នាចំនួន ១១ នាក់ ​បាន​ជិះ​មក​ដល់ចំណុចមុខផ្ទះរបស់គាត់​ ក៏​បាន​ធ្វើ​សកម្មភាពឆក់​ខោអាវ ​ដែល​គាត់​ដាក់​ហាល​ ដ៏មិននឹកស្មានដល់។

ដោយ​​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​សុវត្ថិភាព​ ការ​រស់នៅ​ និង​ក៏ដូចរកស៊ី ម្ចាស់ផ្ទះរងគ្រោះ ក៏សូមស្នើ​ដល់​អភិបាល​ខណ្ឌ​ និង​លោក​មេ​ប៉ុស្តិ៍​បឹងទំពន់ ជួយ​អន្តរាគមន៍​ និង​ត្រួត​ពិនិត្យ​ម្តុំ​នេះ​ផង​៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×