Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យ​មិន​រួចខ្លួន​ទេ! ទោះ​សុំទោស​ធា​រណៈ តែម​ហា​ជន​មិន​អាច​ទទួ​ល​បាន ចំពោះ​ទង្វើ​ដ៏​ប្រមា.ថ​របស់​តារា TikTok ឈ្លើ.យ​រូប​នេះ គឺ​សមតែ…

ថ្មីៗនេះ មហាជនដែលសម្តែងការមិនពេញចិត្ត បានផ្ទុះការរិះគន់ និងបញ្ចេញកំហឹងយ៉ាងខ្លាំង ចំពោះទង្វើដ៏ល្ងង់ខ្លៅរបស់តារា TikTok វ័យក្មេងម្នាក់ បន្ទាប់ពីរូបគេបានកាត់តរូបភាពដ៏ប្រមាថ ដោយយករូបមុខរបស់ខ្លួន ដាក់ប្តូរទៅនឹងរូបព្រះឆាយាលក្ខណ៍សម្ដេចព្រះនាមព្រះមហាឃោសនន្ទ វ៉ាយ៉ាវ ដែលជាព្រះរស់របស់ផែនដី ដោយសារតែរឿងម៉ូតូធំ។

យ៉ាងណាមិញ រឿងរ៉ាវបានកើតឡើង គឺផ្តើមចេញពីដំបូងឡើយ តារា TikTok វ័យក្មេងរូបនេះដែលមានឈ្មោះថា William Satya បានប្រតិកម្មមិនពេញចិត្ត ចំពោះសមត្ថកិច្ចគយ បានចុះចាប់ម៉ូតូធំជាច្រើន ដែលគ្មានពន្ធត្រឹមត្រូវ។ ហើយបន្ទាប់មក រូបគេក៏បានផុសរូបឌឺដងបន្ថែម ដោយភ្ជាប់រូបកាត់តជាមួយព្រះឆាយាលក្ខណ៍សម្ដេចព្រះនាមព្រះមហាឃោសនន្ទ វ៉ាយ៉ាវ ដ៏មិនសមរម្យ ជាមួយ Caption ថា «ស្អែកបួសហើយ ខ្លាចប្រពន្ធកាប់ម៉ូតូ» ដែលបង្កឲ្យមហាជនផ្ទុះការខឹងសម្បារកក្រើកតែម្តង ព្រោះថា នេះជាទង្វើដ៏ប្រមាថធ្ងន់ធ្ងរបំផុត ដល់អង្គសម្ដេចព្រះមហាឃោសានន្ទ ដែលពេញមួយព្រះជន្មព្រះអង្គ លោកបានលះបង់ព្រះវរកាយ ដើម្បីព្រះពុទ្ធសាសនា និង សុខសន្តិភាពនៃជាតិកម្ពុជា។

តែបើទោះជាតារា TikTok រូបនេះ បានធ្វើការសុំទោសជាសាធារណៈចំពោះកំហុសខុសឆ្គងរបស់ខ្លួន និងអះអាងថា ខ្លួនពុំបានប្រមាថទៅដល់សម្ដេចព្រះនាមព្រះមហាឃោសនន្ទ វ៉ាយ៉ាវ និងផ្ទុយទៅវិញ គោរពស្រលាញ់ព្រះពុទ្ធសាសនាជាខ្លាំងយ៉ាងណាក៏ដោយ ក៏មហាជនខ្មែរមួយចំនួនធំ ពុំសុខចិត្ត និងទទួលយកការសុំទោសនេះបានឡើយ។ ដោយក្នុងនោះ មហាជនជាច្រើនបានលើកឡើងថា បុគ្គល William Satya ដែលជាក្មេងពាលក្មេង ជាក្មេងឈ្លើយខ្វះការអប់រំ និងគ្មានសីលធម៌រូបនេះ គួរតែត្រូវបានដាក់គុកឲ្យបាន ៥-៦ ខែ កុំអាងអីសុំទោសរួចខ្លួន តើច្បាប់ស្រុកខ្មែរទុកនៅកន្លែងណា? បើឱ្យវារួចខ្លួនអ្នកដទៃទៀត ក៏ធ្វើបែបនេះ ហើយសុំទោសរួចខ្លួនទៀត។

សូមបញ្ជាក់ថា យុវវ័យក្មេងរូបនេះ ត្រូវបានមហាជនស្គាល់ តាមរយៈថតវីដេអូសម្តែងរឿងខ្លីៗ បង្ហោះនៅលើបណ្តាញសង្គម TikTok និងហ្វេសប៊ុក ហើយអ្វីដែលធ្វើឲ្យមហាជនកត់សម្គាល់នោះ គឺរូបគេភាគច្រើន តែងតែសម្តែងជាក្មេងទំនើង និងមានចរិតឈ្លើយដាក់អ្នកដទៃ ដែលធ្វើឲ្យអ្នកទស្សនា មិនពេញចិត្តតាំងតែពីដើមមក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×