ទីក្រុងអាថ៌កំបាំង និងបូរាណអណ្តែតប៉ែលប៉ោលលើមហាសាគរ ត្រូវបានគេថា វាត្រូវ “ខ្មោចលង”។ ជាមួយវត្តមានរបស់វានៅមហាសមុទ្រប៉ាស៊ីហ្វិក បាននាំឲ្យអ្នកជំនាញការស្ទាក់ស្ទើរពុំហ៊ានបកស្រាយ។
ទើបតែបច្ចេកវិទ្យាថ្មីៗនេះ ធ្វើឲ្យអ្នកបុរាណវិទូ ស្វែងយល់បានពេញលេញនូវទីក្រុងខ្ទេចខ្ទាំ Nan Madol ដែលមុននេះពុំអាចប្រាស្រ័យកៀកបាន ព្រោះតែវានៅតំបន់ដាច់ស្រយាលដ៏…ឆ្ងាយ។
ទីក្រុងចម្លែកនេះ ត្រូវបានរកឃើញលើតំបន់ឈូងសមុទ្រ នៃកោះ Micronesia ចំណុះ Ponhpei រួមមានផ្ទាំងថ្ម ៩៧ដុំ ដោយឡែកៗសង់ពីលើបឹងមួយ។ បណ្តាកោះទាំងឡាយត្រូវបានរាំងស្កាត់ដោយប្រឡាយតូចៗ ហើយមានរបាំងការពារជាប់សមុទ្រ។ រូបរាងបែបនេះ ធ្វើឲ្យគេនឹកភ្នកដល់ទីក្រុង Atlatis ដែលរលាយបាត់សូន្យនោះ។
បណ្ឌិតបុរាណវិទ្យា Patrick បានថ្លែងក្នុងកម្មវិធីទូរទស្សន៍ “What on Earth” ថា ៖ ហេតុអ្វីមានអ្នកណានោះសាងសង់ទីក្រុងកណ្តាលសមុទ្រ? ហេតុអ្វីបែរជានៅទីនេះ ហើយដាច់ស្រយាលពីគ្រប់ខឿនអរិយធម៌ដែលធ្លាប់ស្គាល់?។
ទីក្រុងដែលអាចមាននៅសតវត្សទី១ , ២
ទីក្រុងត្រូវបានស្ថាបនាពីបណ្តាកោះដោយឡែកៗ
ឈ្មោះ Nan Madel មានន័យថា “ចន្លោះទទេនៅចំកណ្តាល” ហើយទីក្រុងអាថ៌កំបាំងនេះបានធ្វើឲ្យអ្នកវិទ្យាសាស្ត្រឡើង “ក្រញាញ់ខួរ”។
រូបភាពផ្កាយរណបពីបណ្តាឯកសារនានាបង្ហាញថា ទីក្រុងនេះស្ថិតនៅចម្ងាយ ២.៥០០ម៉ាយ ពី Los Angeles ហើយ ១.៦០០ម៉ាយ ពីអូស្ត្រាលី។
ទីក្រុងនេះមានជីវភាពបែបបុរាណដែលមនុស្សតិចណាស់បានដឹង អាចមាននៅអំឡុងសតវត្សរ៍ទី១ ឬទី ២ ។
បុរាណវិទូ Karen Bellinger ពោលថា ៖ “ពិតជាអស្ចារ្យណាស់ គ្រាគយគន់រូបភាពទីក្រុងនេះពីផ្កាយរណប ហើយពីលំហកៀកនឹងផ្ទៃដី វាកាន់តែអស្ចារ្យជាងនេះទៀត។ វាមានជញ្ជាំងកម្ពស់ ២៥ feet (7,6m) កម្រាស់ 17 feet (4,8m) ។
ទីក្រុងត្រូវបានរកឃើញលើឈូងសមុទ្រនៃកោះ Micronesia ចំណុះ Ponhpei
រចនាសម្ព័ន្ធនៃសំណង់គួរឲ្យភ្ញាក់ផ្អើលរបស់ទីក្រុង “ខ្មោចលង” មានរបាយការណ៍ខ្លះលើកឡើងថា វាជាទីក្រុងខ្មោចលង ឬអ្នកខ្លះហៅថា “ទីក្រុងខ្មោច”៕