នៅវេលាថ្ងៃត្រង់ថ្ងៃទី៨ ខែតុលា អនុសេនីយ៍ឯក Nguyen Thanh Tri ខណៈកំពុងដើរទិញឥវ៉ាន់នៅតាមដងផ្លូវ នៅពេលនោះ គាត់ក៏បានឃើញហេតុការណ៍ប្លន់ដោយចៃដន្យ ស្ថិតនៅផ្លូវ Vo Tru ( ទីក្រុង Nha Trang)។ នារីម្នាក់រត់តាមពីក្រោយ ចោរវ័យក្មេងម្នាក់ជិះម៉ូតូម៉ាក SH Mode ដោយនាងស្រែកថាចោរប្លន់ៗ!។
ដោយបានមើលបែបនេះ ភ្លាមៗនោះ លោកអនុសេនីយ៍ឯក Thanh Tri ក៏បានជិះម៉ូតូដេញតាមពាំងផ្លូវយ៉ាងប្រញាប់ប្រញាល់។ លុះជិះដេញតាមមកដល់ចំណុចផ្ទះលេខ៤៧ ផ្លូវ វូទ្រូ ចោរក៏បានទៅបុកម៉ូតូរបស់គាត់ ហើយចោរនោះក៏បានដួលលើដី អនុសេនីយ៍ទោ Tri ក៏បានដើរទៅកាន់ចោរនោះយ៉ាងលឿន ហើយប្រើជំនាញវាយដួល និងដាក់ខ្នោះដៃ ខណៈអ្នកដំណើរដទៃ ក៏បានមកជួយចាប់។
ក្រោយមក ចោរត្រូវបាននាំខ្លួនទៅកាន់ប៉ូលិស Tan Lap Ward (Nha Trang) ដើម្បីស៊ើបអង្កេត។ នៅព្រឹកថ្ងៃទី១០ ខែតុលា លោកអនុសេនីយ៍ឯក Nguyen Thanh Tri ក៏ត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត និងបញ្ជាការយោធភូមិភាគទី៥ ផ្តល់រង្វាន់លើកទឹកចិត្តផងដែរ សម្រាប់ការគ្រប់គ្រងក្រុមចោរប្លន់ និងប្រគល់ទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋរងគ្រោះវិញ។
អនុសេនីយ៍ឯក Nguyen Thanh Tri បាននិយាយថា នេះជាលើកទីមួយហើយដែលគាត់បានជួបប្រទះស្ថានភាពដ៏គ្រោះថ្នាក់បែបនេះ។ គាត់មានអារម្មណ៍សប្បាយចិត្តនៅពេលដែលវីដេអូឃ្លីបថតសកម្មភាពនេះ ស្រាប់តែត្រូវបានចែករំលែក និងទទួលបានការសរសើរជាច្រើន នៅលើបណ្តាញសង្គម។
គាត់ក៏បានឲ្យដឹងថា៖ «កាលពីឆ្នាំមុន ខ្ញុំត្រូវបានគណះកម្មាធិការប្រជាជនខេត្ត បានបំពេញភារកិច្ចដោយជោគជ័យ លើសមរភូមិប្រយុទ្ធនឹងជំងឺរាតត្បាត។ នេះជាលើកទី២ហើយ ក្នុងនាមខ្ញុំជាទាហាន ខ្ញុំមានអារម្មណ៍សប្បាយរីករាយ ក្នុងការជួយប្រជាពលរដ្ឋ នេះជារឿងត្រឹមត្រូវ ហើយក៏មានទំនួលខុសត្រូវ និងមោទនភាពផងដែរ»។
ឧត្តមសេនីយឯក Nguyen Thanh Tri បានបញ្ចប់ការសិក្សានៅសាលានាយទាហានទ័ពលេខ២ និងសាកលវិទ្យាល័យអប់រំកាយ និងកីឡាទីក្រុងហូជីមិញ។ គាត់ជាសិស្សពូកែតេក្វាន់ដូ ដោយដណ្ដើមបានខ្សែក្រវាត់ខ្មៅផងដែរ។ បច្ចុប្បន្នលោកជាជំនួយការកងកម្លាំងប្រដាប់អាវុធនៃអគ្គសេនាធិការយោធាស្រុក Dien Khanh៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








