Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ឲ្យ​សមត្ថកិច្ច​ពិបាក​រក! ចោរ​បង្ហាញ​មុ​ខ​ច្បាស់​ៗ ខណៈ​គាស់​ហាង​សម្លៀកបំពាក់​មួយ ប្រមូល​អស់​ច្រើន ក្នុង​នោះ​សូម្បីតែ​ទឹកអប់​ជំនាង​ហាង

នេះជារឿងមួយដ៏ភ្ញាក់ផ្អើល និងមិនធម្មតានោះទេ គ្រាដែលចោរចំនួន២នាក់ បានបង្ហាញមុខមាត់ឲ្យឃើញយ៉ាងច្បាស់ៗ នៅក្នុងសកម្មភាពគាស់ចូលលួចទ្រព្យសម្បត្តិហាងលក់សម្លៀកបំពាក់មួយកន្លែង នៅផ្សារកណ្តាល ដោយលោកចោរបានប្រមូលយកខោអាវ និងរបស់របរអស់ជាច្រើនគួរសម ក្នុងនោះមិនលើកលែងសូម្បីតែទឹកអប់ជំនាងហាង។

បើតាមម្ចាស់ហាងរងគ្រោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Nou Sombor បានបង្ហោះវីដេអូសកម្មភាពចោរ និងរៀបរាប់ប្រាប់ឲ្យដឹងថា ពួកចោរហារយឃើញមុខច្បាស់ៗទាំងនោះ បានគាស់ទ្វារក្រោយហាងរបស់គាត់ នៅផ្សារកណ្តាល វេលាម៉ោង ១ រំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។ សម្ភារៈដែលបាត់បង់រួមមាន៖ កុំព្យូទ័រ Dell ខោរអាវទាំងដុំ ទាំងដុំ ទឹកអប់ថ្មីៗ (មិនលើកលែងសូម្បីទឹកអប់ជំនាងហាង) , ម៉ាស៊ីនឆូតកាត POS អត្តសញ្ញាណប័ណ្ណ និង Credit card ។

ម្ចាស់ក៏បានបញ្ជាក់ថា ពួកចោរបានព្យាយាមដកលុយពីកាតរបស់គាត់ ដែលមានទឹកប្រាក់សរុបចំនួន 1,369.00$ ទៀតផង។ តែទោះជាយ៉ាងណា ម្ចាស់ហាងខាងលើ បន្ទាប់មកក៏បានប្រាប់ថា Credit Card នោះ ចោរមិនអាចដកបានទេ បន្ទាប់ពីគាត់បានទៅឲ្យក្រុមការងារធនាគារ ជួយប្លុកទាន់ពេលវេលា ដែលនេះពិតជាសំណាងធំហើយ។

តែយ៉ាងណា គេសង្ឃឹមថា នគរបាលផ្សារកណ្ដាល នឹងវែកមុខចាប់ខ្លួនចោរទាំងពីរ និងក្រុមបក្ខពួក ក្នុងពេលឆាប់ៗ ព្រោះថា ចោរបានបង្ហាញមុខឲ្យឃើញច្បាស់ៗយ៉ាងនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×