Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថា​គង់តែ​មាន​ថ្ងៃនេះ! សប្បាយ​ជាន់​ណាស់ ផ្លូវ​ល្បឿ​ន​លឿន 170, 180 សើច​សប្បាយ​ពេ​ញ TikTok ឥឡូវ ជាន់​មែន…

ផ្លូវល្បឿនត្រូវបានកំណត់ឲ្យបើកបរក្នុងល្បឿនចាប់ពី 60km/h និងរហូតដល់ 120km/h ដែលជាល្បឿនចាត់ទុកថាលឿនបំផុតហើយ ។ តែទោះជាយ៉ាងណា អ្នកបើកបរដ៏ព្រងើនមួយចំនួន សូម្បីបើកឲ្យមើលក្នុងល្បឿន 170, 180 បង្ហោះដាក់ TikTok ឲ្យមើលទៀតផង ដោយមិនគិតពីសុវត្ថិភាព អាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃសោះឡើយ។

ជាក់ស្តែង ដូចករណីរថយន្តមួយគ្រឿងនេះ ដោយមិនដឹងថា បើកក្នុងល្បឿនកំរិតថ្នាក់ណានោះទេ បានព្រលះនឹងបង្កាន់ដៃផ្លូវ បណ្តាលឲ្យផ្នែកខាងមុខរថយន្តឡើងខ្ទេច បំណែករាយប៉ាយពាសពេញផ្លូវតែម្តង ខណៈរបងការពារផ្លូវ ក៏បាក់ខ្ទេចផងដែរ។ តែក៏ចាត់ទុកថាជាសំណាងហើយ ដែលពុំមាននរណាម្នាក់រងរបួស។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ ទី ទី បានបង្ហោះវីដេអូដ៏រន្ធត់ និងភ្ជាប់សារទាំងហួសចិត្តបែបនេះថា៖ «យូៗបងប្អូនបានជិះល្បឿនលឿនម្ដង សប្បាយរីករាយ ជាន់ 150,180 សើចសប្បាយពេញតិកតុកហ្វេះបុក។ ច្បាស់ណាស់ បងប្អូនបើកលើផ្លូវមិនដឹងលឿន តែនៅពេលដែលអកហ្សឺ បញ្ហាអ្វីមួយនៅពីមុខជាន់ហ្វាំង ទើបយើងដឹងថាពិបាកគ្រប់គ្រងឡានប៉ុនណា ពេលដែលល្បឿនលឿនលើស100 កុំសប្បាយភ្លេចខ្លួននៅលើផ្លូវល្បឿនលឿនអីបងប្អូន»។

ក្រោយពីបានឃើញហួសចិត្តខ្លាំងពេក មហាជនមួយចំនួនបានចំអកដាក់ឲ្យបែបៗនេះថា៖ «ឡានសុទ្ធតែ១ទឹក បើកអត់គិត, ផ្លូវល្បឿនលឿន សប្បាយជាន់ណាស់ ឥលូវជាន់មែន ខ្ទេចម៉ត់, ពួកឈ្លើយ បើកមិនស្គាល់ងាប់ អោយចឹងខ្លះចុះ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×