Tuesday, June 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល​ខ្លាំង! កូនភ្លោះ​ជប៉ុន​មួយគូ វះ​កា.ត់​កែសម្ផស្ស ជា​មួយ​ទង្រង់​មុខ​ថ្មី​ដូច​តុក្កតា រី​មូលហេតុ​នាំគ្នា​ធ្វើ​រឿង​នេះ គឺ​ដោយសារតែ…

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ គេហទំព័រ O.T.C បានបង្ហាញពីរឿងរ៉ាវរបស់បងប្អូនស្រីភ្លោះ Chie និង Shika Yoshikawa មកពីប្រទេសជប៉ុន ដែលកំពុងល្បីយ៉ាងខ្លាំងនៅលើអ៊ីនធើរណែត ព្រោះថា បើ​ទោះ​ជា​អ្នក​ទាំង​ពីរ​ជា​កូន​ភ្លោះ​មែន ប៉ុន្តែ​ ពួកគេមាន​ទម្រង់​មុខ​ខុស​គ្នា​ឆ្ងាយ ​តាំង​ពី​ក្មេង​មក​ម្ល៉េះ ហើយ​គេ​តែង​តែ​ប្រៀប​ធៀប​គ្នា​ទៅ​វិញ​ទៅ​មក អ្នកណាស្អាតជាង!។

ដោយសារមុខផ្សេងគ្នា ធ្វើឲ្យកូនស្រីភ្លោះទាំងពីរនាក់ ពួកនាងត្រូវបានគេប្រៀបធៀបដូចជានិយាយថា «​ម្នាក់​ស្អាត​ជាង​ម្នាក់​ទៀត បើ​ម្នាក់​បាន​ពិន្ទុ​ល្អ​ជាង​បន្តិច គេ​នឹង​និយាយ​ថា​ម្នាក់​ឆ្លាត​ជាង​ម្នាក់​ទៀត ហើយ​បើ​ម្នាក់​លេង​កីឡា​បាន​ល្អ​ជាង គេ​នឹង​និយាយ​ថា​ម្នាក់​ខ្លាំង​ជាង​ម្នាក់ទៀត»។

ការប្រៀបធៀបទាំងអស់នេះ គឺពិតជាបានជះឥទ្ធិពលអវិជ្ជមានដល់ផ្លូវចិត្តរបស់ Chie និង Shika ជាខ្លាំង។ ដូច្នេះ​ហើយ ពួក​គេ​បន្ត​សង្កេត និង​វិភាគ​មុខ​របស់​ពួក​គេ​ក្នុង​កញ្ចក់ ដើម្បីស្វែងរក​ចំណុច​ខ្វះខាត​របស់​គ្នា​រហូត​ដល់​ធំពេញវ័យ ហើយចុងក្រោយ អ្នក​ទាំង​ពីរ​ក៏បាន​សម្រេច​ចិត្ត​ធ្វើ​ការ​វះ​កាត់ ​ដោយ​ជឿ​ថា​ វា​ជា​វិធី​ងាយស្រួល​បំផុត​ ក្នុង​ការ​ផ្លាស់​ប្តូរ​រូបរាង​របស់​ពួក​គេឲ្យដូចគ្នា។

ដូច្នេះ ពួកនាងក៏ចាប់ផ្តើមដើរតាមគន្លងរបស់បងស្រី។ កូនភ្លោះស្រីមួយគូនេះ បានធ្វើការវះកាត់ដូចគ្នា សម្រាប់គ្រប់នីតិវិធីក្នុងនោះ ត្របកភ្នែកពីរជាន់ ច្រមុះ និងរួម​ទាំង​ការ​លើក​មុខ ​ចាក់​ filler ​ដោយ​សារ​ពួក​គេ​ស្អប់​ការ​ប្រៀបធៀប ដូច្នេះ​ ពួកគេ​ចង់​ឱ្យ​វា​ចេញ​មក​ដូច​គ្នា ហើយលទ្ធផល មុខមាត់អ្នកទាំងពីរ គឺពិតជាគួរអោយចាប់អារម្មណ៍។

Chie និង Shika សុខចិត្តចំណាយលើភាពស្រស់ស្អាតរបស់ពួកគេ ដើម្បីបំពេញចិត្តនេះ ជាមួយនឹងប្រាក់ប្រហែល 40 លានយ៉េន (ស្មើ 275,000 $) ។ ពួកគេឥឡូវនេះ មានអាយុ ៣៤ ឆ្នាំហើយ ជាមួយនឹងមុខស្អាតដូចតុក្កតា។ ហើយបើ​ប្រៀបធៀប​នឹង​រូបភាព​ពីមុន​ក្នុង​វ័យ​២០​ឆ្នាំ ដែលស្រស់ស្អាតរួចទៅហើយ គឺ​មើល​ទៅ​ខុស​ប្លែកខ្លាំងតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×