កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បុរសជាកូនកំលោះម្នាក់ បានបង្ហោះសារនៅលើហ្វេសប៊ុក បង្ហាញនូវមេរៀនដ៏ហួសចិត្តខ្លាំងបំផុតមួយ បន្ទាប់ពីគាត់បានជួលប៉ះចំកំពូលជាងថតរូប ដែលពុំត្រឹមតែកូរពេលវេលា និងការស្លៀកពាក់ពាក់មិនថ្លៃថ្នូរទេ គឺសូម្បីការងារថតរូប ក៏គ្មានរបៀបដែរ ពោលគឺរូបថតជាង ៥០០ ប៉ុស្តិ៍ សឹងតែរករូបណាមួយស្អាតមិនឃើញ។
កូនកំលោះរូបនោះ បានប្រាប់ឲ្យដឹងថា គាត់បានជួលអ្នកថតរូបឱ្យមកថតពិធីភ្ជាប់ពាក្យរបស់ពួកគាត់ នៅថ្ងៃទី៩ ខែតុលា និងបានកំណត់ពេលវេលា។ ប៉ុន្តែនៅពេលដែលអ្នកថតរូបមកដល់ រឿងដំបូងដែលគាត់បានកត់សម្គាល់ឃើញ គឺមានអ្នកថតរូបជាក្រុមប្រុសស្រី ដែលសុទ្ធតែស្លៀកពាក់មិនសមរម្យ ពាក់អាវយឺតខ្មៅ ខោខ្លីត្រឹមជង្គង់ ស្រដៀងនឹងពួកប៉ាយ៉ាម៉ា។ ឃើញបែបនេះ គាត់ក៏ឱ្យសាច់ញាតិយកខោអាវមកប្តូរ ព្រោះចាស់ព្រឹទ្ធាចារ្យនិយាយប្រកាន់ដូចៗគ្នាថា ការស្លៀកពាក់របស់ពួកគេ ហាក់មិនគោរពកម្មវិធីសោះឡើយ។
ជាក់ស្តែង ដូចជាពេលណាត់ជួបនៅម៉ោង ៨ ព្រឹក ដែលជាពេលវាល្អសម្រាប់កម្មវិធី ស្រាប់តែជាងថតនោះដែលកំពុងធ្វើដំណើរតាមផ្លូវ បានប្រាប់ថា ១គីឡូទៀតជិតដល់ហើយ និងថាសូមរង់ចាំ ឈប់ទិញទឹក ប៉ុន្តែ បាត់ជិត១ម៉ោង ពោលគឺមកដល់ទីតាំងព្រឹត្តិការណ៍ជិត 09.00 ព្រឹក។
កូនកំលោះបាននិយាយថា៖ «បន្ទាប់ពីបញ្ចប់កម្មវិធី អ្នកថតរូបដ៏គ្មានជំនាញនោះ បានផ្ញើមកខ្ញុំ ជាមួយរូបភាពសរុបចំនួន ៥៣៦ ប៉ុស្តិ៍ ដែលជារូបថតដដែលៗជាច្រើនពីមុំដូចគ្នា ខណៈមុំ (ប្លង់) ផ្សេងគ្នាតិចជាង 100 ហើយរករូបណាមួយស្អាតគ្មានទេ។ ជាក់ស្តែង កំពូលជាងថតនោះ បានថតប៉ាតណាប៉ាត់ណី ដែលសូម្បីតែថតពីក្រោយខ្នងមនុស្ស និងទ្វារ ធ្វើឱ្យរូបភាពមើលទៅរញ៉េរញ៉ៃតែម្តង។ រីឯប្លង់ខ្លះអាចមើលឃើញតែពីខាងក្រោយៗប៉ុណ្ណោះ ដែលឃើញហើយពិតជាខ្លោចចិត្តណាស់។
កូនកំលោះក៏បាននិយាយទាំងហួសចិត្តថា ព្រឹត្តិការណ៍នេះប្រារព្ធឡើងតែម្តងទេ ហើយក៏ជាពេលវេលាតែមួយគត់ក្នុងជីវិត។ ប៉ុន្តែ ផ្ទុយទៅវិញ មិនមានរូបភាពណាមួយដែលបានរក្សាទុកសម្រាប់ការចងចាំទេ។ ហើយនៅពេលទូរស័ព្ទទៅនិយាយជាមួយ អ្នកថតរូបនោះមិននិយាយអ្វីច្រើននោះទេ។
ដោយឡែក នៅពេលអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនសួរថា តើគូស្នេហ៍ថ្មីថ្មោងនេះ ផ្ដោតលើអ្នកថតរូបថោកៗឬ បានជាធ្វើការងាររបៀបនេះ!? កូនកំលោះបានពន្យល់ថា ខ្ញុំមិនបានគិតថា ខ្ញុំនឹងទទួលបានរូបភាពបែបនេះទេ ព្រោះពេលដែលយើងនិយាយគ្នា អ្នកថតនោះសន្យានឹងផ្តល់លទ្ធផលល្អៗ មិនឲ្យទាស់ចិត្តនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








