Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​ជឿ​កុំ​ប្រមា​ថ! ចេះតែ​ឆ្ងល់​ម៉ោ​ង 11-12 យប់ ឆ្កែ​ព្រួស​ឡើង​ទ្រហឹង លុះ​ពេល​ឆែកមើល​កាមេរ៉ា ឃើញ​ហើយ…ព្រឺក្បាល!

spot_img

វីដេអូមួយ ដែលត្រូវបានបង្ហោះកាលពីពេលថ្មីៗនេះ បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល និងព្រឺក្បាលខ្លាំងតែម្តង បន្ទាប់ពីបានឃើញនូវអ្វីហោះស្តែងៗ ដែលគេអះអាងថាជា «អាប» តែម្តង។

បើតាមបុរសម្នាក់រស់នៅជាយក្រុងសៀមរាប បានប្រាប់ឲ្យដឹងថា ដោយសារតែមានអារម្មណ៍ចម្លែកនឹងសំឡេងឆ្កែព្រួសមិនឈប់ឈរ ក្នុងអំឡុងម៉ោង ១១ ទៅ ១២ យប់ ម្ចាស់ផ្ទះជាអ្នកជិតខាងគាត់ បានឆែកកាមេរ៉ាមើល ស្រាប់តែព្រឺក្បាលខ្លាំងតែម្តង​ នៅពេលរកឃើញមិនដឹងជាស្អីទេ សៗបានហោះចុះហោះឡើង និងចុងក្រោយ បានរកឃើញក៏មិនដឹងថាជាស្អីទៀត (សត្វមិនចំជាសត្វ) ជាមួយភ្លើងពណ៌ខៀវយ៉ាងច្បាស់ ប៉ុន្តែ សម្រាប់គាត់ គឺគិតថាជាអាប។

តែយ៉ាងណាមិញ កាន់តែព្រឺក្បាលខ្លាំង និងសឹងតែមិនហ៊ានចង់ចេញក្រៅផ្ទះពេលយប់នោះ គឺបន្ទាប់វីដេអូនៃហេតុការណ៍ដ៏ចម្លែកនេះ បានសាយភាយបង្កការវែកញែក ខណៈអ្នកខ្លះមិនជឿ ដោយចោទថា អ្នកបង្ហោះកាត់ត ស្រាប់តែអ្នកដែលបានយល់ដឹងពីពពួកអមនុស្ស បានចេញពន្យល់ថា នេះគឺជាអាប ដែលហៅថាកម្មបណ្តាលមកពីររៀនមន្តអាគមន៍ដែលមិនល្អ ប្រើទៅលើផ្លូវអាក្រក់ផ្សេងៗ ឬ ប្រើដើម្បីលាភសក្ការៈ ពពួកបែបនេះហៅថាខ្លួនជាមនុស្ស តែក្នុងជាតិជាសត្វនរកទាំងរស់។ គ្រប់កម្មដែលបានសាង គឺគ្រងដោយកម្មជាអ្នកអោយផលតាមហេតុដ៏សមគួរ ចូរកុំប្រមាថ។

ដោយឡែកអ្នកធ្លាប់ជួបកាលពីអំឡុង ១៥ ឆ្នាំ មុន ក៏បានចែករំលែកគួរឲ្យព្រឺក្បាលថា៖ «ខ្ញុំហ្នឹងហើយ អ្នកចាប់ក្បាលអាបចេញពីអន្លង់ត្រីរបស់ខ្ញុំ ពីរអ្នកបងថ្លៃខ្ញុំ ដល់មើលមុខ គឺជាអ្នកនៅក្នុងភូមិជាមួយគ្នា សុំអង្វរផងយំផងអោយលែងគាត់ ណាមួយគាត់ក៏មិនមែនជាមនុស្សអាក្រក់ដែរ ចឹងបងថ្លៃខ្ញុំក៏លែងទៅ ហើយគាត់មិនដែលហ៊ានធ្វើអោយអ្នកណាក្តៅក្រហាយដោយសារគាត់ទេ។ នេះជារឿងពិតដែលខ្ញុំបានជួបកាលអាយុ ១៥ ឆ្នាំ នៅស្រុកត្រពាំងក្រឡឹង ខេត្តកំពុងស្ពឺ, បើនិយាយរឿងអាប គ្មានអ្នកណាច្បាស់ជាងខ្ញុំទេ ខ្ញុំហ៊ានស្បថ ថាអាបពិតជាមានមែន ព្រោះអីខ្ញុំជួបផ្ទាល់ទល់មុខតែម្ដង កាលខ្ញុំនៅអាយុ ១៥ ឆ្នាំ រឿងដែលខ្ញុំចាំមិនភ្លេច វេលាប្រហែលម៉ោង១:២០ ពេលខ្ញុំដើរទៅមើលសន្ទូច ហើយពេលនោះខ្ញុំមានយួរស្បៃដាក់កូនកង្កែបហើយនិងត្រី ខ្ញុំដើរឱនងើបៗ ហើយក៏ឃើញហោះមកនៅទល់មុខខ្ញុំតែម្ដង ចម្ងាយមិនដល់ពីរម៉ែតផង ភ្លាមៗដៃជើងខ្ញុំកម្រើកលែងរួចហ្មង បានត្រឹមបើកភ្នែកមើលអាបនៅពីរមុខ ពេលនោះខ្ញុំមើលមុខមិនសូវច្បាស់ទេ ព្រោះថាមានសក់បិទមុខ តែបើពោះវៀន និងភ្លើងខៀវ ឃើញច្បាស់ណាស់ ខ្ញុំបោះចោលទាំងអស់រកតែកម្លាំងរត់មិនចង់រួចទេ ជឿខ្ញុំទៅអាបនៅមានពិត ហ៊ានស្បថជូន,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×