Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សា​ហា–វ​ដូច​មី​ស៊ី​ល​អញ្ចឹង! លាន់​សូរ​ប្រាវ​ស្ងាត់ឈឹង អ៊ី​បុ-កល្ហុង​ចេញ​មក​មើល រក​មនុស្ស​មិនឃើញ ពុទ្ធោ ទាំង​មនុស្ស និង​ម៉ូតូ កំពុងតែ…

spot_img

ពិតជាភ្ញាក់ផ្អើល និងអស់សំណើច រកពាក្យថ្លែងពុំចេញ ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ប្រៀបដូចឆាកបំប្លែងមួយ គ្រាដែលក្មេងប្រុសជំទង់ៗជាសិស្សសាលា៣នាក់ បានជិះម៉ូតូឌុបគ្នាមិនដឹងជាល្បឿនលឿនកំរិតណាទេ បានវាក់នឹងរ៉ឺម៉ក១គ្រឿង ហើយគេចជ្រុលទៅបុកទម្លុះតូបលក់បុកល្ហុងស្រ្តីម្នាក់ ចូលប្រាសដេកទាំងម៉ូតូទាំងមនុស្ស ដែលធ្វើឲ្យគាត់បានត្រឹមហួសចិត្តប៉ុណ្ណោះ។

តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញ សិស្សសាលាទាំងបីនាក់ បានងើបចេញពីក្នុងតូប ដោយម្នាក់ៗឡើងទ្រោមខ្លួន ខណៈម៉ូតូ១គ្រឿងម៉ាកវេវរបស់ពួកគេ កំពុងដេកនៅខាងក្នុង។ ម្នាក់ក្នុងចំណោមពួកគេទាំងបី ដែលជាម្ចាស់ម៉ូតូឈ្មោះ អាថេង ត្រូវបានឮនិយាយទាំងឈឺចុកចាប់ និងព្រួយបារម្ភថា «ត្រូវទៀតហើយខ្ញុំ ត្រូវមាត់ឪខ្ញុំទៀតហើយ!!»។

តែយ៉ាងណាមិញ នៅពេលស្រ្តីម្ចាស់តូបសួរនាំមូលហេតុ ក្នុងនោះម្នាក់ជាមិត្តភក្តិ បានប្រាប់ថា ដោយសារពួកគេបានវាក់នឹងរ៉ឺម៉ក១គ្រឿង ជិះកាត់ទទឹងផ្លូវ ដែលជាហេតុធ្វើឲ្យពួកគេស្លន់​ គេចជ្រុលទៅព្រលះតុបុកល្ហុង និងទម្លុះជញ្ជាំងស័ង្កសីធ្លាយចូលដល់ក្នុងផ្ទះដេកទាំងអស់គ្នាតែម្តងទៅ។

ទោះជាយ៉ាងណា ករណីដ៏មិនធម្មតានេះ ត្រូវបានអ្នកលេងបណ្តាញសង្គម បាននាំគ្នាអស់សំណើច និងនិយាយកំប្លុកកំប្លែងថា៖ «អ៊ីបុកមួយ ម៉ាចានស៊ីគ្នាបីនាក់, គាត់ហៅអ៊ីក្របើកទ្វាអោយពេក ចឹងគាត់សម្រុកចូលតាមជញ្ជាំងហ្មងទៅ, សំខាន់អ៊ីចេញមករកមើលស្ងាត់ឈឹង តែបែរទៅនៅក្នុងតូបទាំងអស់ ហួសចិត្ត, យ៉ាប់ណាស់ ពួកអាម៉ូតូហោះអស់នេះ!!,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@eiikhenh ត្រូវទៀតហើយញុម😩😷#បាត់ដំបងផ្ទះខ្ញុំ🇰🇭❤️ #វត្តតាមឹម #ផ្លូវហៃវេបាត់ដំបង #បាណន់ខេត្តបាត់ដំបង😪💗 #សុំ❤️ម្នាក់មួយមកok🙏❤️❤️ #គួរឲខ្លាច😨 #រន្ធត់_ណាស់🙂💔 #សោកស្តាយ #បាត់ដំបង #មាត់ស្ទឹងសង្កែ #ក្រុងបាត់ដំបងផ្ទះខ្ញុំ #មេៗឡានធំទេីបយល់😔🚚 ♬ original sound – Eii Khenh
spot_img
×