Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Miss Grand វៀតណាម នាង ធៀន​អាន រង​ការរិះគន់ ក្នុងការ​ប្រកួត​ឈុត​ហែលទឹកនៅឥណ្ឌូនេស៊ី ដោយសារតែ…

ទស្សនិកជនជាច្រើនបាននិយាយថា ការដើរបង្ហាញម៉ូដរបស់កញ្ញា Doan Thien An គឺគ្មានវិជ្ជាជីវៈ ដោយកាត់បន្ថយការសម្តែងក្នុងការប្រកួតឈុតហែលទឹក សម្រាប់ Miss Grand International កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

ការប្រកួតឈុតហែលទឹករបស់បេក្ខនារី Miss Grand International 2022 (Miss Grand International) បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែតុលា (ម៉ោងក្នុងតំបន់) នៅតំបន់អាងហែលទឹក ឆ្នេរបាលី ប្រទេសឥណ្ឌូនេស៊ី។ អ្នក​ចូល​រួម​ប្រកួត​ត្រូវ​បាន​បែង​ចែក​ជា​ក្រុម ហើយ​ចាប់​វេន​គ្នា​សម្តែង។ ដោយ​សារ​អាកាសធាតុ​មិន​ស្ថិតស្ថេរ ការ​សម្ដែង​បាន​ធ្វើ​ឡើង​មួយ​ម៉ោង ជាជាង​ការ​គ្រោង​ទុក។

យ៉ាងណាមិញ ដោយសារតែអាកាសធាតុមិនល្អ និងខ្យល់បក់ខ្លាំង បេក្ខនារីជាច្រើនមានបញ្ហាសក់បិទមុខ រួមទាំងបវរកញ្ញា Doan Thien An ផងដែរ ដែលតំណាង​វៀតណាម ក៏​ត្រូវកែតម្រូវ​សក់​ជា​ប្រចាំ​ នៅពេល​ដើរ។

នៅលើវេទិកាសម្រស់ មហាជនជាច្រើនបាននិយាយថា នៅពេលកាមេរ៉ាចាប់បានមុំជិត នោះភាពស្រស់ស្អាតដ៏មានមន្តស្នេហ៍របស់ Thien An ហាក់កប់ជាប់ក្នុងសក់។ ក្រៅ​ពី​នេះ ជំហាន​ដើរ​បង្ហាញ​ម៉ូដ​របស់ Thien An ត្រូវ​បាន​គេ​និយាយ​ថា ​នៅ​តែ​គ្មាន​វិជ្ជាជីវៈ និង​មិន​ប្រាកដ​ប្រជា។

ក្នុងនោះ អ្នកលេងបណ្តាញសង្គមឈ្មោះ Lan Huong បាននិយាយថា “Thien An ធ្លាក់ចុះខ្លាំងណាស់ នាងមិនអាចមានពន្លឺចែងចាំងដូចពីមុនទេ។ ប៉ុន្តែ នេះក៏ប្រហែលដោយសារមកពីកត្តាអាកាសធាតុអាក្រក់ ប៉ះពាល់ដល់ដំណើរការប្រឡងរបស់នាង។ ចែករំលែកមតិដូចគ្នាផងដែរ គណនីឈ្មោះ Tuan Vu ក៏បាននិយាយថា៖ “Thien An គួរតែភ្លឺចែងចាំង និងពោរពេញដោយថាមពលក្នុងការប្រកួតនេះ។ ប៉ុន្តែអ្វីៗ ពិតជាមិនគួរ​ឱ្យ​ជឿ​ថា Thien An បានធ្វើឱ្យ​គ្រប់គ្នាខកចិត្តសោះ”។

ដោយឡែក អ្នកលេងបណ្តាញសង្គមម្នាក់ទៀតឈ្មោះ Tran Khanh បានបញ្ចេញមតិវាយតម្លៃថា “ខ្ញុំគិតថា ការដើរបង្ហាញម៉ូត គឺជាចំណុចខ្លាំងរបស់ Thien An ប៉ុន្តែជំហានរបស់នាងគឺរឹង និងរដុបពេក។ វាហាក់ដូចជាខ្វះការរៀបចំបន្តិច”។

មុននោះ Thien An បានឆ្លងកាត់ការប្រកួតសម្លៀកបំពាក់កីឡា (ថ្ងៃទី៩ ខែតុលា) និងសម្តែងឈុតប្រពៃណីឥណ្ឌូនេស៊ី (ថ្ងៃទី១១ ខែតុលា) ។ នាងបានបញ្ចប់ការសម្តែងយ៉ាងរលូន។ តែយ៉ាងណាមិញ ដើម្បីជាការឆ្លើយតបនឹងគំនិតដែលថា ការដើរបង្ហាញម៉ូតរបស់នាងហាក់គ្មានវិជ្ជាជីវៈ ហើយស្នាមញញឹមរបស់នាងក៏ខុសពីធម្មជាតិនោះ Miss Grand វៀតណាមរូបនេះ បានឆ្លើយតបថា៖ «សម្រាប់ខ្ញុំ ឆាកនីមួយៗ និងការប្រកួតប្រជែងគឺជាបទពិសោធន៍ វាជាមេរៀនដែលធ្វើឲ្យខ្ញុំកាន់តែល្អប្រសើរ និងស្តាប់ការផ្ដល់យោបល់ពីទស្សនិកជន និងក៏ដូចក្រុមហ៊ុនគ្រប់គ្រង និងក្រុមការងារ ពីទីនោះមក ខ្ញុំជ្រើសរើសអ្វីដែលខ្ញុំអាចកែលម្អបន្ថែមទៀត និងបង្កើនសមត្ថភាពរបស់ខ្លួនឯង ហើយអ្វីដែលសំខាន់ គឺខ្ញុំដឹងថាខ្ញុំនៅតែខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×